ព្រឹត្តិការណ៍

ភាគីណាខ្លះ ដែលបានចុះហត្ថលេខា​ លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា?

នៅថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៣នេះ គឺ​ជាខួប ៣២ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ធ្វើឡើង​​ដើម្បី​ថែរក្សា និងការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា ក៏ដូចជា​ចូលរួម​ដល់​សន្តិភាព និងសន្តិសុខ​ក្នុងតំបន់​និងអន្តរជាតិ។

អ្នក​ចូលរួម​ក្នុងការ ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងនេះ រួមមាន៖ ​កម្ពុជា (មាន​៤ភាគី) និងតំណាង​ប្រទេស​ដទៃទៀត​ចំនួន ១៨ ព្រមទាំង​អង្គការ​សហប្រជាជាតិ​ផងដែរ។ ក្នុងនោះ៖

-ភាគី​ទាំង៤ របស់​កម្ពុជា​រួមមាន៖ សម្តេច ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែល​តំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន។

-ប្រទេស​ទាំង១៨​រួមមាន៖ ឥណ្ឌូណេស៊ី, បារាំង, អូស្ត្រាលី, ប្រ៊ុយណេ, កាណាដា, ចិន, អាមេរិក, ឥណ្ឌា, ជប៉ុន, ឡាវ, ម៉ាឡេស៊ី, ហ្វីលីពីន, អង់គ្លេស និងអៀរឡង់ខាងជើង, សិង្ហបុរី, ថៃ, អតីតសហភាព​សូវៀត, វៀតណាម និង​អតីតសហព័ន្ធយូហ្គោស្លាវី ៕

Most Popular

To Top