ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញសុជីវធម៌ក្នុងការបើកបរ ដែលអ្នកប្រើប្រាស់ផ្លូវត្រូវអនុវត្ត ៨ចំណុច រួមមានដូចជា៖

១. បើកបរត្រូវគោរព ទៅតាមគន្លងផ្លូវរៀងខ្លួន មិនត្រូវបំពានគន្លង យានផ្សេងទៀត។
២. មិនត្រូវឈប់ ឬចតនៅតាមដងផ្លូវ ដោយគ្មានសណ្តាប់ធ្នាប់បណ្តាលឱ្យកកស្ទះ។
៣. ពេលឃើញអ្នកថ្មើរជើងកំពុង ឬរៀបនឹងឆ្លងកាត់ ត្រូវឈប់ដើម្បីឱ្យពួកគាត់ឆ្លងកាត់ បានដោយសុវត្ថិភាព។
៤. ការបើកបរពេលមេឃភ្លៀង ឬនៅលើផ្លូវដែលមានទឹកដក់ ឬភក់ បើមានថ្មើរជើងនៅកន្លែងនោះ ។ ត្រូវបើកបរក្នុងល្បឿនយឺតៗ ដើម្បីកុំឱ្យខ្ទាតភក់ ឬទឹកទៅលើអ្នកថ្មើរជើងនោះ ។
៥. ពេលមានការប៉ះទង្គិចបន្តិចបន្តួច ត្រូវចេះអនុគ្រោះ និងដោះស្រាយសន្តិវិធី ជៀសវាងការប្រើអំពើហិង្សា។
៦. នៅពេលធ្វើដំណើរមិនត្រូវខាកស្តោះ ឬចោលសំរាមទៅលើដងផ្លូវ ដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចធ្វើឱ្យមានការប៉ះពាល់ ឬរំខានដល់អ្នកដំណើរផ្សេងទៀត និងអាចបណ្តាលឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។
៧. ពេលមានរថយន្តខាងក្រោយធ្វើសញ្ញាសុំជែង ប្រសិនបើខាងមុខទំនេរគ្មានឧបសគ្គ ត្រូវឱ្យរថយន្តខាងក្រោយ ជែងដោយសុវត្ថិភាព។
៨. មិនត្រូវប្រើសូរស័ព្ទស៊ីផ្លេ រំខានដល់អ្នកប្រើប្រាស់ផ្សេងទៀត ៕

