ពានណូបែលសន្តិភាព ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩០១ សម្រាប់ឲ្យទៅកាន់បុគ្គល ឬក៏ស្ថាប័នណា ដែលបានខិតខំលះបង់ ធ្វើការកិច្ចការលើកស្ទួយសន្តិភាពសម្រាប់ប្រទេសរបស់ខ្លួន ក៏ដូចជាពិភពលោកទាំងមូល ។
ពាននេះ ត្រូវបានប្រគល់ជារៀងរាល់ឆ្នាំ ដោយគណៈកម្មាធិការណូបែលន័រវែស ជូនចំពោះបុគ្គលចំនួន១០៩រូប និង២៨ស្ថាប័នហើយមកទល់នឹងពេលនេះ។
នៅក្នុងចំណោម១០៩រូបនោះ នៅអាស៊ីអាគ្នេយ៍យើងមាននេះ តែបុគ្គលបីរូបនេះប៉ុណ្ណោះ ដែលធ្លាប់ទទួលបានពានមួយនេះ។ បុគ្គលទាំងបីនេះគឺ៖
១.លោក ឡេ ដឹកថូ (Le Duc Tho) ៖ ជាអតីតមេទ័ព និងជាអ្នកចរចា សម្រាប់រដ្ឋាភិបាលវៀតណាមខាងជើង ទទួលបានពានណូបែលសន្តិភាព នៅក្នុងឆ្នាំ១៩៧៣ រួមគ្នាជាមួយលោក Henry Kissinger រដ្ឋមន្ត្រីការបរទេសអាមេរិក ក្រោយបានខិតខំចរចាជាអាមេរិក នៅឆ្នាំ១៩៧៣ ក្នុងការបញ្ចប់សង្គ្រាមនៅវៀតណាម ជាលទ្ធផលអាមេរិកបានដកទ័ពចេញពីវៀតណាម ។ យ៉ាងណាក្ដី លោកបដិសេធមិនទទួលពានមួយនេះទេ ដោយសារតែពេញចិត្តនឹងទង្វើរបស់អាមេរិកធ្វើមកដាក់ប្រទេសលោក។

២.អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)៖ ជាអ្នកនយោបាយប្រទេសភូមា ទទួលបានពាននេះក្នុងឆ្នាំ១៩៩១ ក្នុងខណៈពេលដែលអ្នកស្រីកំពុងជាប់ឃុំឃាំងនៅផ្ទះដោយពួកយោធា។ អ្នកស្រីត្រូវបានគេស្គាល់ថាជាបុគ្គលមួយរូប ដែលតែងតែទាមទារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមរយៈសកម្មភាពអហិង្សា ពីពួកយោធាភូមា។

៣. អ្នកស្រី ម៉ារៀ រេសា (Maria Ressa)៖ សហស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាព សារព័ត៌មាន នៅប្រទេសហ្វីលីពីន Rappler ទទួលបានពាននេះក្នុងឆ្នាំ២០២១នេះ ក្រោយបានប្រើប្រាស់សិទ្ធិសារ ព័ត៌មានក្នុងការទម្លាយពីសកម្មភាព រំលោភអំណាច ការប្រើប្រាស់អំពើហិង្សា ការរីកដុះដាលឡើងនៃលទ្ធិផ្ដាច់ការ និងសកម្មភាពមិនត្រឹមត្រូវ ជាច្រើននៅប្រទេសហ្វីលីពីន ៕

