ក្នុងប្រវត្តិសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ ធ្លាប់មានចក្រភពធំបំផុតចំនួន៣ ដោយផ្អែកទៅលើទំហំផ្ទៃដី នៅតាមចន្លោះឆ្នាំរបស់ចក្រភពនីមួយៗ រួមមានដូចខាងក្រោម៖
១. ចក្រភព Majapahit (ឥណ្ឌូណេស៊ី) ពីឆ្នាំ ៦៥០-១៣៧៧៖ ទំហំផ្ទៃដី ១ ៧០០ ០០០ គីឡូម៉ែត្រការ៉េ។ បើគិតបច្ចុប្បន្នគឺលាតសន្ធឹងលើប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ ភាគខាងត្បូងថៃ ទីម័រខាងកើត និងភាគខាងត្បូងហ្វីលីពីន។

២. ចក្រភព Toungoo (មីយ៉ាន់ម៉ា) ពីឆ្នាំ ១៥១០-១៥៩៩៖ ទំហំផ្ទៃដី ១ ៥៥០ ០០០ គីឡូម៉ែត្រការ៉េ។ បើគិតបច្ចុប្បន្នគឺលាតសន្ធឹងលើប្រទេសមីយ៉ាន់ម៉ា ថៃ និងឡាវ ហើយមានព្រំដែនជាប់ឥណ្ឌា ចិន វៀតណាម កម្ពុជា និងម៉ាឡេស៊ី។

៣. ចក្រភពខ្មែរ ឬចក្រភពអង្គរ ពីឆ្នាំ ៨០២-១៤៣១ (កម្ពុជា)៖ ទំហំផ្ទៃដី ១ ០០០ ០០០ គីឡូម៉ែត្រការ៉េ។ បើគិតបច្ចុប្បន្ន គឺលាតសន្ធឹងលើប្រទេសកម្ពុជា ថៃ ឡាវ និងភាគខាងត្បូងវៀតណាម ដែលជាដែនដីកម្ពុជាក្រោម ហើយមានព្រំដែនជាប់ចិន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម៕

