ព្រឹត្តិការណ៍

ស្តី្ររស់នៅភាគខាងលិច នៃប្រទេសជប៉ុន ក្លាយជាមនុស្ស ដែលមានវ័យច្រើនជាងគេបំផុត

Kyodo

តូក្យូ ៖ ប្រភព ពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ថា រដ្ឋាភិបាលបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃពុធថា លោកយាយ ដែលមានឈ្មោះថា Tomiko Itooka ជាស្ត្រីដែលមានវ័យ១១៥ឆ្នាំរស់នៅភាគខាងលិចនៃខេត្ត Hyogo របស់ប្រទេសជប៉ុន បានក្លាយជាមនុស្សដែលមានវ័យចាស់ ជាងគេនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីការស្លាប់នាពេលថ្មីៗនេះ មនុស្សដែលមានវ័យចាស់ ជាងគេនៅមុននេះ ។

យោងតាមក្រសួងសុខាភិបាល ការងារ និង សុខុមាលភាពបានឲ្យដឹងថា លោកយាយកើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩០៨នៅទីក្រុង Osaka Itooka បានក្លាយជាមនុស្សចាស់ជាងគេ នៅប្រទេសជប៉ុន បន្ទាប់ពីលោកយាយឈ្មោះ Fusa Tatsumi ជាស្ត្រីដែលមានវ័យ១១៦ឆ្នាំរស់នៅក្នុងខេត្ត Osaka បានទទួលមរណភាព ដោយជរាពាធកាលពីថ្ងៃអង្គារ ។

យោងតាមបុគ្គលិកបានឲ្យដឹងថា នៅគ្រាដែលលោកយាយ Itooka ចូលផ្ទះថែទាំលើកដំបូងនៅក្រុង Ashiya ខេត្ត Hyogo ក្នុងឆ្នាំ២០១៩ លោកយាយនៅតែអាចផ្លាស់ ទីដោយខ្លួនឯង ប៉ុន្តែឥឡូវនេះត្រូវដឹកតាមរទេះរុញដើម្បីយកអាហាររបស់គាត់នៅក្នុងបន្ទប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top