ប្រាសាទបាយ័ន បានបង្ហាញខ្លួនជាមួយការ ទាក់ទាញថតរូបបែបថ្មី ពោលគឺប្រាសាទនេះ នឹងក្លាយជាទីកន្លែងថតរូប ដ៏ទាក់ទាញនូវចំណាំងផ្លាតមកក្នុស្រះទឹក ។

គួរដឹងថា ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានស្តារស្រះទឹកនេះឡើងវិញ ដោយរុះរើផ្ទាំងថ្មជាច្រើនម៉ឺនដុំចេញ ដែលស្ថិតនៅភាគខាងកើតនៃប្រាសាទបាយ័ន ។

ការរុះរើបំណែកថ្ម នៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុក នៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២ នៅភាគខាងកើតប្រាសាទ បាយ័នឡើងវិញ ឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើម នៃប្រាសាទបាយ័ន ទាំងមូលផង ៕

