2WORLD TRAVEL (CAMBODIA) ជាក្រុមហ៊ុនទេសចរណ៍ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ហើយក៏ជាភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ឈានមុខគេមួយនៅក្នុងតំបន់ ដែលមានឯកទេស ក្នុងការរៀបចំការ ធ្វើដំណើរ តាមអ៊ីនធឺណិត សំបុត្រយន្តហោះទូទាំង ពិភពលោក ការរៀបចំដំណើរទេសចរណ៍ក្នុង និងក្រៅប្រទេស ជាមួយនឹងក្រុមការងារ ដែលមានបទពិសោធន៍ ចំណេះដឹង និងរួសរាយរាក់ទាក់។

ជាង១៥ឆ្នាំកន្លងមកនេះ 2WORLD TRAVEL បានក្លាយជាអ្នកឯកទេស ខាងបដិសណ្ឋារកិច្ច និងវិស័យទេសចរណ៍ ក៏ដូចជាជំនួយការ ដែលផ្ដល់នូវភាពកក់ក្ដៅ ជួយឱ្យការធ្វើដំណើរ របស់អតិថិជនកាន់តែរីករាយ និងមានអារម្មណ៍ពេញចិត្ត ជាមួយនឹងការរៀបចំរបស់ភ្នាក់ងារ។

ផ្អែកលើការប្តេជ្ញាចិត្តរបស់ភ្នាក់ងារ ដែលផ្តល់នូវសេវាកម្មគុណភាពខ្ពស់ដល់អតិថិជន តាមរយៈការកសាងទំនុកចិត្ត ទៅវិញទៅមក ភាពជឿជាក់ និងភាពជាដៃគូប្រកបដោយថាមពល បូករួមនឹងការផ្តល់នូវគុណភាព នៃដំណើរកម្សាន្តវិស្សមកាលដ៏រីករាយកន្លងមក 2WORLD TRAVEL (CAMBODIA) បានទទួលមកវិញនូវការពេញ ចិត្តយ៉ាងច្រើនពីអតិថិជនរបស់ខ្លួន ។

2WORLD TRAVEL គឺជាកន្លែងដែលផ្តល់ការគាំទ្រពេញលេញចំពោះ សេវាកម្មរបស់ក្រុមហ៊ុនដូចជា៖
សំបុត្រហោះហើរទូទាំងពិភពលោក
ការកក់សណ្ឋាគារ ទូទាំងពិភពលោក
អ្នករៀបចំដំណើរទេសចរណ៍ ភ្នាក់ងារទេសចរណ៍
ដំណើរកំសាន្តក្រៅប្រទេស-ចូលមកក្នុងប្រទេស
ការរៀបចំទិដ្ឋាការ លិខិតឆ្លងដែន និងពន្យាទិដ្ឋាការកម្ពុជា
មគ្គុទ្ទេសក៍ទេសចរណ៍ — អាចនិយាយបានច្រើនភាសា ដែលកាន់តែធ្វើឲ្យអតិថិជន មានភាពងាយស្រួល និងកក់ក្ដៅ
សេវាកម្មជួលរថយន្ត (ភ្នាក់ងារជាម្ចាស់រថយន្តថ្មីនៃប្រភេទយានយន្តជាច្រើនសម្រាប់ជួល)
ការធានារ៉ាប់រងអ្នកដំណើរ។

សម្រាប់ចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ព្រះពិធីបុណ្យអ៊ំទូក និង ឆ្លងឆ្នាំ ភ្នាក់ងារទេសចរណ៍មួយនេះក៏មានរៀបចំដំណើរកម្សាន្តនៅគ្រប់ទិសដៅជាច្រើន៖ ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី កោះបាលី កូរ៉េ ជប៉ុន និង ទិសដៅធំៗ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី ញ៉ូហ្សេលេន អង់គ្លេស និង អឺរ៉ុប ផងដែរ៕







