ប្រទេសថៃ កំពុងមានគម្រោងចរចា ជាមួយសហភាពអឺរ៉ុប ដើម្បីទទួលបានកិច្ចព្រមព្រៀង ក្នុងការលើកលែងទិដ្ឋាការជាមួយ២៧ប្រទេសនៅតំបន់អឺរ៉ុប (តំបន់ Schengen) ។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post កាលពីពេលថ្មីៗនេះ។
ប្រទេសថៃបានធ្វើការបង្ហាញ បំណងដ៏ធំរបស់ខ្លួននេះ ក្នុងជំនួបថ្នាក់ដឹកនាំកំពូលរវាងប្រទេសរបស់ខ្លួន និងប្រទេសបារាំង កាលពីថ្ងៃច័ន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ ។
ក្រោយបង្ហាញមហិច្ឆតា របស់ខ្លួនបែបនេះ ប្រទេសបារាំងក៏គាំទ្រនឹងគំនិតមួយនេះដោយបានបង្ហាញបំណង ចូលរួមដោយស្ម័គ្រចិត្តក្នុងការចូលរួមជាមួយថៃដើម្បីចរចាជាមួយសហភាពអឺរ៉ុប ត្រង់ចំណុចមួយនេះ លទ្ធផលយ៉ាងណានឹងដឹងនៅចុងឆ្នាំ ។
គោលបំណងរបស់ថៃ ក្នុងការលើកលែងទិដ្ឋាការជាមួយ ២៧ប្រទេស នៅតំបន់អឺរ៉ុបនេះ គឺដើម្បីលើកកម្ពស់កិច្ចធុរកិច្ច និងរឹតចំណងមិត្តភាព ព្រមទាំងសកម្មភាពផ្សេងៗ ទៀតរវាងតំបន់ទាំងពីរ ៕