ព្រឹត្តិការណ៍

ពូទីន ​នឹង​ក្លាយ​ជា​មេដឹកនាំ​យូរ ​ជាង​គេ​នៅ​រុស្ស៊ី ក្រោយ​ឈ្នះ​ការ​បោះឆ្នោត ​ប្រធានធិបតីពូទីន ​នឹង​ក្លាយ​ជា​មេដឹកនាំ​យូរ ​ជាង​គេ​នៅ​រុស្ស៊ី ក្រោយ​ឈ្នះ​ការ​បោះឆ្នោត ​ប្រធានធិបតី

លោក វ្ល៉ាឌីមៀរ ពូទីន បាន​ឈ្នះ​ការ​បោះឆ្នោត ​ប្រធានាធិបតី​នៅ​រុស្ស៊ី ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ទី១៧ ខែ​មីនានេះ។

បើ​យោង​តាម​ការ ​បូក​សរុប​របស់​មូលនិធិ ​សាធារណៈមតិ​របស់​រុស្ស៊ី លោក​ពូទីន ដែល​ជា​បេក្ខជន​ឯករាជ្យ​គ្មាន​គណបក្ស ទទួល​បាន​សន្លឹក​ឆ្នោត​ ៨៧% នៃ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​សរុប ។ បេក្ខជន​ដែល​ប្រកួត​​ប្រជែង​ជាមួយ​លោក​រួម​មាន បេក្ខជន​មក​ពី​គណបក្ស​កុម្មុយនិស្ត បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​ថ្មី និង​មក​ពី​គណបក្ស​សេរី​ប្រជាធិបតេយ្យ ។ បេក្ខជន​ទាំង ៣រូប​នេះ មិន​មាន​ប្រជាប្រិយភាព ឬ មាន​ឈ្មោះ​បោះ​សំឡេង​នោះ​ទេ ។

សូម​ជម្រាបផងដែរ​ថា លោកពូទីន ឡើង​កាន់​រុស្ស៊ី​ជា​ប្រធាន​ស្ដីទី​នៅ​ឆ្នាំ១៩៩៩ ហើយ​ឈ្នះ​ឆ្នោត​ដំបូង​នៅ​ឆ្នាំ២០០០។ តាំងពី​រុស្ស៊ី​មាន​ប្រជាធិបតេយ្យនៅ​ឆ្នាំ១៩៩១ រុស្ស៊ី​មាន​ការ​បោះឆ្នោត ៨លើក ដោយ​ក្នុង​នោះ​លោក​ពូទីន​ធ្វើ​ជា​ប្រធានាធិបតី ៥លើក ។

ដំបូង​ឡើយ​ រុស្ស៊ី​កំណត់​អាណត្តិ​ប្រធានាធិបតី​ត្រឹម​ ២អាណត្តិ​ជាប់​គ្នា។ ហេតុដូច្នេះ​ហើយ កាល​ពី​ឆ្នាំ២០០៨ លោក​ពូទីន​បាន​ចុះ​មក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ហើយ​ឆ្នាំ២០១២ លោក​បាន​ឈរ​មក​ធ្វើ​ជា​ប្រធានាធិបតី​វិញ។

លុះ​ក្រោយ​មក​ នៅ​ឆ្នាំ២០២០ រុស្ស៊ី​បាន​កែ​រដ្ឋធម្មនុញ្ញ ដោយ​បន្ថែម​អាណត្តិ​ប្រធានាធិបតី​ពី៤ឆ្នាំ ទៅ​៦ឆ្នាំ។ នេះ​បាន​សេចក្ដី​ថា ពូទីន​នឹង​ឡើង​ធ្វើ​ប្រធានាធិបតី​រហូត​ដល់​ឆ្នាំ២០៣០ ហើយ​អាច​ទៅ​ដល់ ២០៣៦ ប្រសិន​បើ​កាលៈទេសៈ​នយោបាយ និង​ស្ថានភាព​របស់​លោក​ពូទីន​តម្រូវ។

នេះ​បាន​សេចក្ដី​ថា លោក​ពូទីន​នឹង​ក្លាយ​ជា​មេដឹកនាំ​រុស្ស៊ី​យូរ​ជាង​គេ​នៅ​រុស្ស៊ី​ក្នុង​ឆ្នាំ២០៣០ ដោយ​លោក​នឹង​កាន់​រុស្ស៊ី​បាន ៣១ឆ្នាំ។ កំណត់ត្រា​ចាស់​គឺ​កាន់​ដោយ លោក ចូសេហ្វ ស្តាលីន ដោយ​លោក​កាន់​សូវៀត​ពី​ឆ្នាំ១៩២២ ដល់​លោក​ស្លាប់​នៅ​ឆ្នាំ១៩៥២ ៕

Most Popular

To Top