រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ផេនី វង់ (Penny Wong) បានរៀបការជាមួយដៃគូជីវិត យូរអង្វែងរបស់អ្នកស្រីគឺ អ្នកស្រី សូហ្វី អាលូវ៉ាចេ (Sophie Allouache) កាលពីថ្ងៃសៅរ៍កន្លងទៅ ។
នៅក្នុងពិធីមង្គលការនេះ គេសង្កេតឃើញថា មានការចូលរួមពីលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី អង់តូនី អាល់បេនីស៊ី (Anthony Albanese) ក៏ដូចជារដ្ឋមន្ត្រីជាច្រើនរូប ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីរូបនេះ បានរួមដំណើរជីវិតជាមួយនឹង អ្នកស្រីអាលូវ៉ាចេ តាំងពីឆ្នាំ២០០៥មកម្ល៉េះ ។ អ្នកស្រីទាំងពីរមានចំណងកូនស្រីចំនួនពីររូប ដោយមួយអាយុ ៨ឆ្នាំ និងមួយទៀតអាយុ ១១ឆ្នាំ ។
អ្នកស្រី ផេនី វង់ បានក្លាយជាសមាជិកសភាអូស្ត្រាលី តាំងពីឆ្នាំ២០០២ ។ ស្ត្រីវ័យ ៥៥ឆ្នាំរូបនេះជារដ្ឋមន្ត្រីស្ត្រីកាន់តំណែងយូរជាងគេនៅស្រុកអូស្ត្រាលី ៕