ភ្នំពេញ៖ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ណាហ្គាវើលដ៍ អបអរខួប ២៩ ឆ្នាំ នៃភាពជោគជ័យ និងឧត្តមភាពនៃសេវាកម្ម និងបដិសណ្ឋារកិច្ច របស់ខ្លួន ដោយមានការផ្តល់ ជូនដ៏អស្ចារ្យជាច្រើនក្នុងឧសភានេះ ដើម្បីអបអរឱកាសដ៏រីករាយនេះ មណ្ឌលកម្សាន្តប្រណីតនេះ នឹង ផ្តល់ជូនការបញ្ចុះតម្លៃ ដ៏អស្ចារ្យទៅលើអាហារ សេវាកម្មស្ប៉ា សេវាកម្មសាឡន ការស្នាក់នៅ និងរាត្រីកម្សាន្ត នៅតាមក្លឹប ។ល។
ណាហ្គាវើលដ៍ មាននំខាប់ខេក និងនំតូចធំច្រើនជម្រើសច្នៃដោយក្រុមមេចុងភៅដ៏ចំណានដែលមានតម្លៃសមរម្យបំផុតចាប់ពី ១១.៦០០ រៀល ឬ ២,៩០ ដុល្លារអាមេរិក រហូតដល់ ១១៦.០០០រៀល ឬ ២៩ ដុល្លារអាមេរិក ដែលដុតថ្មីៗ និងដាក់ លក់រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវ (Lobby Lounge) ពីម៉ោង ៧ ព្រឹករហូតដល់ ១ ទៀបភ្លឺ ។
ចំណែកម្ហូបវិញ មានការបញ្ចុះតម្លៃពិសេស គឺ ១១៦.០០០រៀល ឬ ២៩ ដុល្លារអាមេរិកប៉ុណ្ណោះ។ នៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes មានម្ហូបផ្សំពីប៉ាវហ៊ឺច្រើនជម្រើស។ នៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano និងភោជនីយដ្ឋានជប៉ុន Teppanyaki មានម្ហូបឈុត ៣ មុខ និង ឈុតបាយរុំលាយត្រីឆៅ។ ប្រសិនបើអតិថិជន ចង់សាកល្បងសាច់គោដុត បែបបារាំងជាមួយថ្លើមក្ងាន ផ្សិត និងដំឡូង សូមអញ្ជើញទៅរីករាយនៅភោជនីយដ្ឋានបារាំង Le Gourmet ។
មុខម្ហូប និងបង្អែមជាច្រើនទៀត ក៏មានបម្រើជូនផងដែរនៅភោជនីយដ្ឋាន Chopstick, Indochine, Golden Bowl, The Arena និង The Pangea តម្លៃចាប់ពី ១១.៦០០រៀល ឬ ២,៩០ ដុល្លារអាមេរិក ប៉ុណ្ណោះ។ អតិថិជនអាចជ្រើសរើស ម្ហូបណាឆូបែបមិចស៊ីកូ សាំងវិចសាច់ប៉ាតេពិសេស បង្អែមចេកខ្ទិះលាយសាគូ នំតាតរសជាតិស្វាយ និងអាហារជាច្រើន មុខទៀត។ សូមកក់ទុកមុនតាមរយៈសារអេឡិចត្រូនិក dining@nagaworld.com ឬលេខទូរសព្ទ +៨៥៥ ២៣ ២៦៣ ០៣១ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក តេឡេក្រាម និងអ៊ីនស្តាក្រាម របស់ណាហ្គាវើលដ៍ ។
សម្រាប់អតិថិជន ដែលចង់រាំលេងកម្សាន្ត ស្តាប់ភ្លេង និងក្រេបភេសជ្ជៈឆ្ងាញ់ៗ អាចទៅកម្សាន្តនៅក្លឹប Darlin Darlin នៅរាត្រីថ្ងៃទី១៨ ឧសភាដែលមានប្រូម៉ូសិនទិញ ២ ថែម ១ សម្រាប់ស្រាវីស្គីដប។ អំឡុងខែឧសភានៃខួប ២៩ ឆ្នាំនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនស្រាកែវ និងស្រាបៀរដប តម្លៃ ១១.៦០០រៀល ឬ ២,៩០ ដុល្លារអាមេរិក នៅភោជនីយដ្ឋាន និងបានីយដ្ឋានទាំងអស់ របស់ខ្លួនផងដែរ ។
សមាជិកណាហ្គាវើលដ៍ទាំងអស់ ក៏អាចមានឱកាសឈ្នះរង្វាន់រៀងរាល់ថ្ងៃផងដែរបូករួមនឹងការស្នាក់នៅ ២ យប់ក្នុងបន្ទប់ Superior ដោយប្តូរ ២៩០ ពិន្ទុប៉ុណ្ណោះ។សម្រាប់ព័ត៌មានលម្អិត សូមផ្ញើអ៊ីម៉ែលទៅកាន់ rewards@nagaworld.com ឬចូលទៅកាន់គេហទំព័រ www.nagaworld.com ។
សូមអញ្ជើញទៅកម្សាន្តជាមួយមិត្តភក្តិ និងមិត្តភក្តិនៅក្នុងខែឧសភានេះដើម្បីទទួលបានការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសខួប ២៩ ឆ្នាំរបស់ណាហ្គាវើលដ៍! ។
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើប ក្រោមដីទីមួយ ក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញ ម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប ព្រមទាំងសាល សម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ ។ សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com