ព្រឹត្តិការណ៍

សាលារៀនឯកជនមួយ ក្នុងទីក្រុងហាណូយ ផ្តល់រង្វាន់ជាមាសទម្ងន់ ១១ក្រាម ដល់សិស្សឆ្នើម២នាក់

VN Express

បរទេស៖ M.V. Lomonosov Middle & High School ដែលជាសាលាឯកជនមួយក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានផ្តល់រង្វាន់ដល់សិស្សពីរនាក់ដែលម្នាក់ៗទទួលបានមាសទម្ងន់ជាង ១១ក្រាម ក្នុងពិធីចែកសញ្ញាបត្រកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកទទួលគឺ Hoang Ha Uyen សិស្សថ្នាក់ទី ១២ និងសិស្សថ្នាក់ទី ៩ ឈ្មោះ Nguyen Minh Chau ត្រូវបានផ្តល់កិត្តិយស ចំពោះឧត្តមភាព សិក្សារបស់ពួកគេ និងសមិទ្ធិផលរបស់ពួកគេ ក្នុងការប្រកួតប្រជែងក្រៅកម្មវិធីសិក្សា។

Hoang Ha Uyen ទទួលបានចំណាត់ថ្នាក់លេខមួយ ក្នុងការប្រឡងជ្រើសរើស សិស្សពូកែកម្រិតទីក្រុង សម្រាប់ភាសាអាឡឺម៉ង់ ខណៈដែល Nguyen Minh Chau ទទួលបានចំណាត់ថ្នាក់លេខ ២ ផ្នែកភាសាអង់គ្លេស។

ដុំមាសដែលនីមួយៗមាន តម្លៃប្រហែល ២៦ លានដុង (១.០២០ ដុល្លារអាមេរិក) និងឆ្លាក់រូបសញ្ញារបស់សាលា ដែលមានរូបនាគដែលកំពុងហោះ និងបាវចនាថា ” nhan van, khai phong ” (មនុស្សធម៌ ជឿនលឿន) ត្រូវបានប្រគល់ជូនសិស្សានុសិស្ស៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top