ឥទ្ធិលពលនៃភាពល្បីល្បាញ តារាចម្រៀងស្រីលំដាប់ជួរមុខ គួបផ្សំជាមួយម៉ាក យីហោល្បី Taylor Swift បានធ្វើឱ្យម៉ាកស្បែកជើងកែង ដែលនាងបានពាក់ចូលរួម ក្នុងវិធីពានរង្វាន់ Grammy ២០២៤ កំពុងល្បី និង ដាក់លក់ព្រោងព្រៀត។

អំឡុងខែ មករា ដើមឆ្នាំ២០២៤ Taylor Swift បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតរ៉ូបវែងស ស្រោមដៃវែងពណ៌ខ្មៅ និងស្បែកជើងកែវខ្ពស់ល្មម ពណ៌ខ្មៅស៊ីជាមួយរ៉ូប យ៉ាងទាក់ទាញ ។ រហូតមកដល់ពេលនេះ ស្បែកជើងពណ៌ខ្មៅដែល Taylor Swift បានពាក់កំពុងក្លាយជា ចំណាប់អារម្មណ៍របស់ស្រីៗ ដែលនិយមចូលចិត្តស្បែកជើងកែង។

គេសង្កេតឃើញថា មានការដាក់លក់យ៉ាងព្រោងព្រៀតតែម្ដង ដោយសារឥទ្ធិពល និងភាពទាន់សម័យដែល Taylor បានពាក់។ មែនទែនទៅស្បែកជើងកែងប្រភេទសាមញ្ញនេះមិនមែន Taylor ទើបតែពាក់នោះទេ ពោលគឺនាងបានពាក់គឺតាំងពីឆ្នាំ ២០២២ នៅលើកម្មវិធី “Graham Norton” និងនៅឯ MTV Europe Music Awards មកម្ល៉េះ។

ម៉ូដែលបង្ហាញម៉ូដស្បែកជើង
អ្នកតំណាងស្លាកយីហោអ៊ីតាលីបានឱ្យថា Lilibeth ម៉ូដែលពាក់របស់ Swift ជាប្រភេទ velvet, suede និង patent leather មានកម្ពស់កែងជើង ៤អ៊ីង។ ហើយចំពោះតម្លៃវិញគឺអាស្រ័យលើ ទំហំ ប្រវែងកែង និងទៅតាមប្រភេទពណ៌ ដែលមានតម្លៃចាប់ពី ៣០០ជាង ទៅ៧៥០ដុល្លារ៕

