ភ្នំពេញ ៖ លោក វីននី ប្រធានគណៈកម្មាធិការរៀបចំ និង នាយកគ្រប់គ្រងក្រុមហ៊ុន VEAS បានអញ្ជើញចូលរួម សន្និសីទសារព័ត៌មាន ការពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ អំពីវិស័យ កសិកម្ម ការចិញ្ជឹមសត្វ សម្រស់ ឱសថស្ថាន ឧបករណ៍បន្ទប់ពិសោធន៍ បរិក្ខាវេជ្ជសាស្រ្ត អាហារ-ភេសជ្ជៈ និងសត្វចិញ្ចឹម ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ៣១ កក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh ប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៨ដល់ ៣០ សីហា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក វេជ្ជបណ្ឌិត ហូ មករា ប្រធានសមាគមអភិវឌ្ឍន៍ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត បណ្ឌិត ខាត់ បូរ៉ា នាយកប្រតិបត្តសមាគមជាងសក់ និងសម្អាងនៅកម្ពុជា លោក ហ៊ុន សៀងហុន នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា លោក សុខ សុថា ប្រធានប្រតិបត្តិសមាគម សហព័ន្ធកសិករកម្ពុជានៃអ្នកផលិតក និងលោកសៀន សុភា អនុប្រធានសមាគមធុរកិច្ចមកម្ពុជា ។

លោក វីននី បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មដែលធ្វើឡើង ជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) ជាមួយការគាំទ្រ ពីក្រសួងស្ថានប័នពាកព័ន្ធ សមាគមពាណិជ្ជកម្មកម្ពុជា សមាគមន៍អ្នកចិញ្ជឹមសត្វកម្ពុជា សមាគមសហព័ន្ធ កសិករកម្ពុជា នៃអ្នកផលិតកសិកម្ម សមាគមវារីវប្បករ នៅកម្ពុជា សមាគមជាងសក់ និងសម្អាងនៅកម្ពុជា សមាគមនអភិវឌ្ឍន៍មន្ទីរពិសោធន៍វេជ្ជសាស្រ្ត និងសមាគមជំនាញផ្សេងទៀត ។

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ អ្នកតាំង បង្ហាញប្រមាណជា ១៥០ ក្រុមហ៊ុនមកពី ១០ ប្រទេសដាក់បង្ហាញផលិតផល បច្ចេកវិទ្យានិងសេវាកម្ម ជាច្រើនលើទំហំ នៃការបង្ហាញ ៣០០០ ម៉ែត្រការ៉េ ។ កម្មវិធីនេះត្រូវបានព្យាករណ៍ថានឹងមានអ្នកចូលទស្សនាចំនួន ៤៥០០ នាក់ ជាអ្នកជំនួញ មកពីក្នុងប្រទេសកម្ពុជា និងបណ្តាលប្រទេស នៅតំបន់នឹង ក្លាយជាវេទិការអាជីវកម្មតែមួយគត់ សម្រាប់អ្នកជំនួញ ក្នុងប្រទេសកម្ពុជាដើម្បីអភិវឌ្ឍន៍ជំនួញ របស់ពួកគេនិងទំនាក់ទំនង ទៅកាន់ទីផ្សារអន្តរជាតិ ។

លោកបានបន្តថា ជាមួយនឹងភាព ជោគជ័យ នៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឆ្នាំកន្លងទៅ ហើយឆ្នាំនេះយើងនឹងពង្រីក នៅទំហំការតាំងបង្ហាញ របស់ខ្លួនបន្ថែមទៀតដោយអ្នករៀបចំកម្មវិធី នាំមកជូននៅជាជីវកម្មជាច្រើន។ ច្រើនជាង ១៥០ អ្នកតាំងបង្ហាញមកពី១០ប្រទេសផ្សេងៗគ្នា ដូចជាប្រទេសបេឡារុស្ស កម្ពុជា ចិន កូរ៉េ ម៉ាឡេស៊ី ហូឡង់ ប៉ូឡូញ រុស្ស៊ី តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម នឹងដាក់តាំងបង្ហាញផលិតផល ទាក់ទាញ និង បច្ចេកវិទ្យាទំនើបចុងក្រោយ ក្នុងវិស័យនីមួយៗ។ ម៉ាកល្បីៗមួយចំនួនក្នុងវិស័យទាំងនេះ ក៏នឹងដាក់តាំងបង្ហាញផលិតផលរបស់ពួកគេ។

លោក សុខ សុថា បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍នេះបានក្លាយទៅជាវេទិការជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នក ផលិត ផ្គត់ផ្គង់ ចែកចាយបន្ត និង អង្គភាពជាច្រើនទៀត ក្នុងវិស័យទាំងនេះដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និង ចែករម្លែកបច្ចេកវិទ្យា ជាមួយគ្នានេះដែរ វាបានជួយប្រជាជនកម្ពុជានិងអាជីវកម្ម ក្នុងតំបន់បានជួបជាមួយបច្ចេកវិទ្យាផលិតកម្ម ទំនើបចុងក្រោយគេបង្អស់ របស់ពិភពលោក ។ ជាមួយនឹងសក្តានុពលអភិវឌ្ឍន៍ រដ្ឋាភិបាលកម្ពុជាមានគោលបំណងធ្វើ ឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសផលិតកសិកម្មកំពូលទាំង ១០ ក្នុងពិភពលោកហើយក្នុងពេលតែមួយ នេះបានក្លាយជាសេដ្ឋកិច្ចចំណូលមធ្យមខ្ពស់ នៅឆ្នាំ ២០៣០ ។ កម្ពុជាក៏ចង់ក្លាយជាប្រទេស មានអំណាចក្នុងវិស័យកសិកម្មថ្មីផងដែរ ៕



