វិទ្យាសាស្រ្ត ៖ ការគេងមមើ គឺជាជំងឺមួយប្រភេទ ដែលធ្វើឲ្យមនុស្សក្រោកឡើង និង ធ្វើសកម្មភាព ក្នុងខណៈពេលដែលពួកគេ កំពុងគេងលក់ ។
ជាធម្មតា ការមមើកើតឡើង នៅពេលដែលមនុស្ស គេងលង់លក់ ។ អ្នកមមើ មិនអាចចងចាំ នូវសកម្មភាព ដែលខ្លួនបានធ្វើឡើយ ។ មួយវិញទៀត ការមមើជាធម្មតាកើតឡើង ចំពោះក្មេងចាប់ពីអាយុ១២ឆ្នាំឡើងទៅ។
ហេតុអ្វីបានជាអ្នកគេងមមើ?
កត្តាដែលជាប់ទាក់ទងទៅ នឹងការគេងមមើ របស់អ្នកមាន៣ កត្តាខុសៗគ្នា។ កត្តាទាំងនេះរួមមាន ហ្សែនពីកំនើត បរិស្ថាន និង ការប្រើប្រាស់ឪសថ ។
កត្តាហ្សែន
ការគេងមមើភាគច្រើន តែងកើតឡើង ទៅលើកូនភ្លោះ និង វាមានឪកាស នៃការកើតជំងឺនេះលើស១០ដង ប្រសិនបើនៅក្នុងក្រុមគ្រួសារ របស់អ្នកធ្លាប់មានអ្នកគេងមមើ។
ដូច្នេះហើយកូនចៅជំនាន់ក្រោយ របស់អ្នកអាចទទួល បាននួវហ្សែនប្រភេទនេះ ដែលវាអាចនាំឲ្យកើតមានការមមើ។
កត្តាបរិស្ថាន
កត្តាដែលនាំឲ្យមនុស្ស គេងមមើមានដូចជាៈ
- ការគេងមិនគ្រប់គ្រាន់
-ការគេងមិនទៀងទាត់
-ភាពស្មុគស្មាញ
-ការទទួលទានគ្រឿងស្រវឹង
កត្តាឪសថ
ការទទួលទានថ្នាំមួយចំនួន ក៏អាចទាក់ទង់ទៅនឹងការគេងមមើដែរ៖
-ការលេបថ្នាំមួយចំនួនដូចជាប្រភេទថ្នាំ ហាយណូទិច (hypnotics) ដែលជាថ្នាំជួយឲ្យគេងលក់ , ថ្នាំ neurolepticsដែលជាថ្នាំព្យាបាលជំងឺសសៃប្រសាទ ,ថ្នាំ stimulants ដែលជាថ្នាំជំនួយកំលាំង និង ថ្នាំ antihistamines ដែលព្យាបាលជំងឺអាឡាក់ស៊ីជាដើម។
តើអ្នកគួរដោះបញ្ហាមួយនេះ ដោយរបៀបណា?
វិធីខាងក្រោមនេះអាចជួយអ្នកបានៈ
០១.ថតសំលេងទុកនៅពេល ដែលការគេងមមើបានកើតឡើង។ បន្ទាប់មកកត់ចំនាំម៉ោង ដោយនៅពេលដែលជិត ដល់ម៉ោងដែលអ្នកមមើ ចាប់ផ្តើមចេញសកម្មភាព ត្រូវដាស់គេឡើងមុនពេល១៥នាទី ដើម្បីកុំឲ្យសកម្មភាព មមើនោះកើតឡើងទាន់។
០២. ជូនអ្នកដែលមានអាការគេមមើទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិគ្រោះ និងដោះស្រាយអំពីបញ្ហានេះ។
០៣. ត្រូវឲ្យអ្នកជំងឺគេងឲ្យបានគ្រប់គ្រាន់ និង រៀបចំពេលលាគេងឲ្យបានទៀងទាត់ ។ ការអនុវត្តន៏ តាមវិធីខាងលើនេះអាចជួយឲ្យ អ្នកចាកចេញ ពីបញ្ហាគេងមមើនេះបាន ។
ដោយ៖ ហង្ស សុបញ្ញា