លោក យូ តុងឡៃ
«បើអ្នកឯងមិនសប្បាយ មិនបាច់មកធ្វើការក៏បាន»។ នេះបើតាមការលើកឡើងរបស់លោក យូ តុងឡៃ (Yu Donglai) ដែលជាស្ថាបនិក និងប្រធានក្រុមហ៊ុនបោះដុំប៉ាងតុងឡៃ (Pang Dong Lai) ដែលជាក្រុមហ៊ុនមួយនៅក្នុងខេត្តហឺណាន ដែលជាខេត្តភាគកណ្ដាលរបស់ប្រទេសចិន។

លោកបាននិយាយដូច្នេះនៅក្នុងឆ្នាំ២០២៤ ដោយបន្ថែមថ្ងៃឈប់សម្រាកឱ្យបុគ្គលិករបស់លោកចំនួន ១០ថ្ងៃបន្ថែមទៀត ដែលប្រភេទឈប់សម្រាកបែបមិនសប្បាយចិត្ត។
លោក យូ បាននិយាយថា៖ «ខ្ញុំចង់ឱ្យបុគ្គលិកទាំងអស់មានសេរីភាព។ គ្រប់គ្នាសុទ្ធតែធ្លាប់មានពេលមួយ ដែលអត់សប្បាយចិត្ត ដូច្នេះបើអ្នកឯងមិនសប្បាយចិត្ត មិនបាច់មកធ្វើការក៏បានដែរ»។

នៅក្នុងក្រុមហ៊ុនរបស់លោក យូ បុគ្គលិកអាចឈប់ ៣០ ទៅ ៤០ថ្ងៃក្នុងមួយឆ្នាំ ហើយក្នុងនោះឈប់ ៥ថ្ងៃសម្រាប់ថ្ងៃចូលឆ្នាំចិនទៀតផង។
បុគ្គលិកជាមធ្យមមានប្រាក់ខែ ៩៧០ដុល្លារអាមេរិកក្នុងមួយខែ ស្របពេលដែលស្រុកចិនទាំងមូល ប្រាក់ខែបុគ្គលិកក្រុមហ៊ុនបោះដុំដូចគ្នានេះរកបានជាមធ្យមខ្ទង់ ៥០០ដុល្លារប៉ុណ្ណោះ។

គោលនយោបាយបែបនេះត្រូវបានបណ្ដាញសង្គមនៅស្រុកចិនធ្វើការសាទរយ៉ាងខ្លាំង។ នៅចិន របៀបរបបធ្វើការច្រើនតែធ្វើច្រើនម៉ោង ហើយមានពេលសម្រាកតិចតួចបំផុត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post៕
