កាលពីចូលឆ្នាំខ្មែរកន្លងទៅ រូបសំណាក់សេះសមុទ្រ បាន ធ្វើឱ្យខេត្តកំពតល្បីខ្ទរខ្ទារខ្លាំង ទាក់ទាញទេសចរយ៉ាង ច្រើនរួចទៅហើយ ។ កាន់តែពិសេសទៀតនោះ រូបសំណាក់នេះ នឹង កាន់តែទាក់ទាញដល់ភ្ញៀវក្នុងការថតរូបគ្រប់ស្ទីល បន្ថែមតាមរយៈការលេចឡើងនូវនាឡិកាកម្ពស់ជាង ៣០ម៉ែត្រ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសដំឡើងនាឡិកាកម្ពស់ ៣៥ម៉ែត្រ មុខកាត់អង្កត់ផ្ចិតជិត ១០ម៉ែត្រ រចនាបទខ្មែរ បានបន្តដំឡើងបានប្រមាណ ៨០ភាគរយហើយ ដែលការដំឡើងគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

ខេត្តកំពត ក្រោមការដឹកនាំ របស់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត ឯកឧត្ដមបានចាត់ទុកវិស័យ ទេសចរណ៍ជាវិស័យចម្បង និងជាវស័យអាទិភាពក្នុងការអភិវឌ្ឍមុនគេ។ ជាក់ស្តែងក្នុងរយៈពេលកន្លងមក ក្រោយសមិទ្ធផលទេសចរណ៍ជាច្រើនបានលេចចេញជារូបរាង មានដូចជា៖ ឆ្នេរខ្សាច់កម្សាន្ត សួនហាត់ប្រាណ សួនលំហែ ពិសេសរូបសំណាកសេះសមុទ្របាញទឹក ក្នុងមួយសប្តាហ៍ៗខេត្តកំពតមានភ្ញៀវទេចរមកសម្រាកកម្សាន្តប្រមាណជាង ៥ម៉ឺននាក់៕
