ព្រឹត្តិការណ៍

រូបសំណាកគ្រួសារដំរី ត្រូវបាន​ដាក់ នៅ​បឹងកន្សែង​ ខេត្តរតនគិរី ត្រៀម​ស្វាគមន៍ភ្ញៀវទេសចរ

រូបសំណាកសត្វដំដីចំនួន៣ រួមមាន ដំរីឈ្មោល១ ដំរីញី១ និង កូនដំរី១ ត្រូវបាន រដ្ឋបាលខេត្តរតនគិរី បានរៀបចំលើកដាក់ នៅទីតាំងខាងត្បូង មាត់បឹងកន្សែង ដើម្បីត្រៀមស្វាគមន៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ ។ ការរៀបចំលើករូប សំណាក់ដាក់គ្រួសារ ដំរីនេះធ្វើកំណត់យកម៉ោង៩-៩នាទីព្រឹកថ្ងៃទី៩ ខែឆ្នាំ២០២៤ក្រោមវត្តមាន ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ែម សំអឿន អភិបាលខេត្តនិងលោកស្រី ព្រមទាំងលោក អភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ ព័ន្ធមួយចំនួនផងដែរ។

សូមរលឹកថា រមណីដ្ឋានបឹងកន្សែង ស្ថិតនៅចំកណ្ដាលបេះដូង ក្រុងបាលុង នៃខេត្តរតនគិរី បានក្លាយជាកន្លែង ដែលមាន បរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញ បន្ទាប់ពី លោក ញ៉ែម សំអឿន អភិបាលខេត្ត បានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញ បរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតនេះឡើងវិញរួមមាន៖ កែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាកគ្រួសារដំរី រូបសំណាកសត្វអកញីឈ្មោល១គូ ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀង អធិរាជាសម្លេងមាស (អកបឹងកន្សែង) ការៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍ សម្រាប់ក្មេងជិះលេងតាមមាត់បឹង ការ សាងសង់បង្គន់អនាម័យ សាធារណៈជាដើម។

និយាយរួម បច្ចុប្បន្ននេះ បឹងកន្សែងបានក្លាយជាកន្លែង ដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាព ស្រស់បំព្រង ប្រកបដោយភាពទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរ ទាំងថ្ងៃធម្មតា ថ្ងៃចុងសប្តាហ៍ និងមានថ្ងៃពិធីបុណ្យ ទានជាដើម ៕

Most Popular

To Top