ព្រឹត្តិការណ៍

៨ចំនុចនេះ ដើម្បីធ្វើអោយ ក្រចកស្អាត

ស្ទីលក្នុងការតែង ក្រចករបស់ស្រ្តីម្នាក់ៗ អាចមិនដូចគ្នា ។ អ្នកខ្លះចូលចិត្តក្រចកវែង អ្នកខ្លះចូលចិត្តក្រចកខ្លី ព្រោះវាងាយ ស្រួលថែទាំ ។ ប៉ុន្តែទោះបីជាអ្នកចូលចិត្ត បែបណាក៏ដោយ រឿងសំខាន់ ដែលធ្វើឲ្យក្រចក អ្នកមានសោភ័ណភាពនោះ ពុំស្ថិតនៅលើការវែងរបស់ក្រចកនោះទេ ក្រចកដែលវែងពេក ឬខ្លីពេកក៏មិនស្អាតដែរ តែក្រចកដែលវែងល្មមមានភាព រលោងភ្លីថ្លាតាមធម្មជាតិជាក្រចក ដែលមានសុខភាពល្អ និងធ្វើឲ្យមើលទៅស្អាតមិន គួរឲ្យជឿពាក្យ ដែលគេនិយាយ” បើចង់មើលថានរណាមានសុខភាពល្អ និងចេះក្សាអនាម័យឬអត់ ត្រូវមើលត្រង់ក្រចកដៃជើងជាសំខាន់” ។

អាថ៍កំបាង ៨ចំណុច ដើម្បីក្រចកស្អាត៖
1-កាត់ និង ច្រឹបស្បែកបរិវេណក្រចកឲ្យបានរៀបរយ។
2- ទុកឲ្យក្រចកសម្រាក ២ ទៅ ៥នាទី ទើបលាងក្រចកនិងត្រាំដៃក្នុងទឹកក្តៅឧណ្ណៗផ្សំជាមួយទឹកសាប៊ូ យ៉ាងតិច ២នាទី។ បន្ទាប់មកប្រើច្រាស់ខាត់ក្រចក និងសំអាតវត្ថុកខ្វក់ក្នុងក្រចក និងកោសិកាស្បែកដែលខូច។
3-ប្រើឈើរុំសំឡី ជ្រលក់ឡេឬប្រេងលាបត្រង់បរិវេណស្បែកជុំវិញក្រចក ដែលមានសភាពយ៉ាប់
4-ប្រើក្រដាស់ខាត់ ខាត់ក្រចកឲ្យស្អាត។
5-ជូតឡេ ឬ ប្រេងចេញពីក្រចក ដោយប្រើទឹកថ្នាំលាងក្រចក។ បន្ទាប់មករងចាំឲ្យក្រចកស្ងួតដោយខ្លួនឯងតាមធម្មជាតិ។
6-លាបទឹកថ្នាំរលោង ស្រោបក្រចកស្តើងៗ ២ដង។
7-លាបក្រែមបំរុងក្រចកម្តងទៀត ជាការបញ្ចប់
8-ទុកឲ្យក្រចកស្ងួតខ្លួនឯង តាមធម្មជាតិម្តងទៀត។
ធ្វើបានត្រឹមប៉ុណ្ណេះក្រចករបស់អ្នកនឹងស្អាតរលោងភ្លឺថ្លា ឬ បើចង់លាបពណ៌ក៏អាចធ្វើបានតាមការចូលចិត្ត។

Most Popular

To Top