ព្រឹត្តិការណ៍

ហេតុអ្វីបានជា ប្រព័ន្ធផ្កាយមសាន សក្តានុពលច្រើនខ្លាំងម្ល៉េះ ចំពោះភពផែនដីរបស់យើង

វិទ្យាសាស្រ្ត ៖ ការពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្តបានសង្កេតឃើញថា ប្រព័ន្ធផ្កាយដ៏អាថ៌កំបាំង ដែលត្រូវបានស្គាល់ថា Alpha Centauri ស្ថិតនៅជិតខាងភពផែនដី បាននឹងកំពុងបង្ហាញ នូវសក្តានុពលដ៏អស្ចារ្យ នៅក្នុងការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្ត។

នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Space.Com ចេញផ្សាយនៅថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ទោះបីជាក្រុមអ្នកស្រាវជ្រាវផ្នែកលំហអាកាស តែងតែផ្តោតការសិក្សាទៅលើប្រព័ន្ធផ្កាយ របស់ភពផែនដីយ៉ាងណាក្តី ប្រព័ន្ធផ្កាយ Alpha Centauri បានក្លាយជាកន្លែងដែលអាចផ្តល់ សក្តានុពលដ៏មហិមា ក្នុងការសិក្សាបន្ថែមអំពីប្រព័ន្ធនានា នៅក្នុងលំហអាកាស ហើយប្រព័ន្ធផ្កាយនេះ នឹងអាចត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តធ្វើដំណើរទៅដល់ នៅថ្ងៃណាមួយនាថ្ងៃអនាគត ។

ជាក់ស្តែង ប្រព័ន្ធផ្កាយមានប្រវែង ៤០ ពាន់ពាន់លានគីឡូម៉ែត្រពីភពផែនដី ដែលវាត្រូវបានបែងចែកជា៣ប្រព័ន្ធធំៗ ក្នុងនោះរួមមានប្រព័ន្ធផ្កាយ Alpha Centauri A, ប្រព័ន្ធផ្កាយ Alpha Centauri B និង ប្រព័ន្ធផ្កាយដាច់ស្រយ៉ាល ពណ៌ក្រហម Proxima Centauri ដោយប្រព័ន្ធផ្កាយទាំងនេះ អាចក្លាយជាកន្លែងស្រាវជ្រាវដ៏ល្អប្រសើរមួយ សម្រាប់ក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីយល់ដឹងបន្ថែមអំពីអាថ៌កំបាំងរបស់ចក្រវាឡ។

Most Popular

To Top