នៅអំឡុងពេលជាង ១ម៉ឺនឆ្នាំមុន មនុស្សបានធ្វើការផ្សាំគ្រាប់រុក្ខជាតិដែលដុះក្នុងព្រៃ ដើម្បីបង្កបង្កើនផលជាលើកដំបូង នៅភូមិឋានដែលពួកគេរស់នៅ ក្នុងតំបន់Mesopotamia(បច្ចុប្បន្ននៅប្រទេសមជ្ឈិមបូព៌ាមួយចំនួន) ចន្លោះទន្លេ Tigre និង Euphrates។

រុក្ខជាតិដំបូងគេ ដែលមនុស្សជំនាន់ដើមបានដាំ នៅតំបន់នោះមានដូចជា អម្បូរស្រូវសាលី, Barley, Lentil និងអម្បូរសណ្ដែក Peas ជាដើម។ ប្រភេទនៃរុក្ខជាតិទាំងនេះក៏ ត្រូវបានដាំនៅតាមតំបន់ផ្សេងទៀតដូចជា អាស៊ីខាងកើត ទ្វីបអាហ្វ្រិក ក៏ដូចជានៅទ្វីបអាមេរិកទាំងខាងជើង និងទាំងខាងត្បូងផងដែរ។ ចំណែកឯស្រូវ និងដំឡូងវិញ ក៏ស្ថិតក្នុងចំណោមរុក្ខជាតិដំបូងៗត្រូវបានដាំដោយមនុស្សសម័យមុនដែរ ដោយដើមស្រូវត្រូវបានដាំនៅទ្វីបអាស៊ី ឯដំឡូងវិញដាំនៅទ្វីបអាមេរិក ។
ក្រៅពីនេះ មនុស្សក៏បានដាំដំណាំក្រៅពីដំណាំសម្រាប់ហូបដែរ ដែលមានដូចជាដើមកប្បាសសម្រាប់ធ្វើជាសរសៃអំបោះត្បាញសំលៀកបំពាក់ ហើយផ្កា Tulip សម្រាប់ជាការលើកសម្រស់និងលំអខ្លួន៕
