កំពូល Yutuber ទូទាំងពិភពលោក IshowSpeed ប៊ិះនឹងបញ្ចប់ការ Stream ផ្ទាល់នៅលើ Youtube ក្រោយច្រឡំផ្លែត្របែកជា ផ្លែប៉ោមខៀវ។

IshowSpeed បានត្រលប់មកកម្ពុជា ជាលើកទី២ ក្រោយលើកទី១ បានធ្វើការ Stream ផ្ទាល់នៅឯខេត្តសៀមរាបរយៈពេលខ្លីត្រឹមតែជាង ៥០នាទី ដោយបានទទួលបាន ៣០លាន Subscriber នៅទីនោះ ។

តាមពិតទៅកាលពីមកកម្ពុជា លើកទី១ កាលពីសប្ដាហ៍មុន Speed ក៏ចង់ធ្វើការ Live រាប់ម៉ោងផងដែរ ប៉ុន្តែដោយសារបញ្ហាអាកាសធាតុទើប Live ខ្លី។
ប៉ុន្តែមកដល់កម្ពុជាលើកទី២នេះ Speed ក៏បាន Live រយៈពេល៣ម៉ោង នៅភ្នំពេញ ដោយទើប Live បាន១០ដំបូង Speed ក៏ប្រទះឃើញផ្លែត្របែកតែច្រឡំជា ផ្លែប៉ោមខៀវ ដោយធ្វើឲ្យប៊ិះបញ្ចប់ Live ។
ផ្លែប៉ោមខៀវគឺជាសញ្ញា នៃការ Livestream របស់ Speed ដោយឲ្យតែចុងបញ្ចប់ Video នៃការ Live កំពូល Yotuber នេះនឹងបញ្ហាផ្លែប៉ោមខៀវជាសញ្ញាបញ្ចប់ Stream ៕
