ប្រាសាទ El Castillo ដែលជាប្រាសាទដ៏ល្បីល្បាញ មួយក្នុងអរិយធម៌ Maya ត្រូវបានសង់ឡើង ដោយផ្អែកលើតារាសាស្រ្ត យ៉ាងពិសេស។ ប្រាសាទនេះមានមុខ ៤ទិស ដោយមុខទិសនីមួយៗ មានជណ្តើរឡើងចំនួន ៩១កាំ សរុបទាំង៤មុខទិស មាន៣៦៤កាំ បុន្តែបូកបន្ថែម ១កាំ នៅលើកំពូលទៀត គឺស្មើនឹង ៣៦៥កាំ ។ ចំនួននេះ គឺស្មើនឹង ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំតែម្តង ។
ប្រាសាទនេះស្ថិតនៅទីក្រុង Chichen Itza ដែលជាទីក្រុងដ៏រុងរឿងបំផុតរបស់ Maya ត្រូវបានសាងសង់ពីស.វទី៨ ដល់ ១២។ ប្រាសាទដែលមានកម្ពស់សរុប ៣០ម៉ែត្រនេះ ត្រូវបានសាងសង់ឡើងជារាងពីរ៉ាមីត ដើម្បីឧទ្ទិសដល់ព្រះជាម្ចាស់ Kukulkan របស់ពួក Maya។
បច្ចុប្បន្នប្រាសាទ El Castillo ស្ថិតនៅក្រុង Tinum រដ្ឋ Yucatan ប្រទេសម៉ិកស៊ីកូ ដែលជាកន្លែង ទាក់ទាញភ្ញៀវ ទេសចរដ៏សំខាន់៕