ព្រឹត្តិការណ៍

ស្ដង់ដារសម្រស់ទាំង ៣ ដែលអ្នកទាំងអស់គ្នា ស្មានមិនដល់ថា មាននៅលើលោកនេះ

នៅជុំវិញពិភពលោកយើងហ្នឹង មានស្តង់ដារ សម្រស់ច្រើនខ្លាំង ហើយផ្សេងៗពីគ្នា ប៉ុន្តែមានមួយចំនួន ដែលគេលើកឡើងថាប្លែក ហើយដឹងហើយធ្វើឲ្យ អ្នកទាំងអស់គ្នាភ្ញាក់ផ្អើល។

១. ប្រពៃណីដាក់កង ពាក់ចូលក របស់ប្រជាជនមីយ៉ាន់ម៉ា

ក្មេងស្រីៗអាយុខ្ទង់ ៥ ទៅ ៦ឆ្នាំ ចាប់ផ្ដើមពាក់កងចូលក ដោយចាស់ៗមានជំនឿតៗគ្នាមកថា កកាន់តែវែង សម្រស់កាន់តែស្អាត។ មកដល់បច្ចុប្បន្ន ក៏នៅតែមានអ្នករក្សាទម្លាប់ប្រពៃណីនេះដែរ ដ្បិតថាជំនឿនេះនៅតែមាន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែពាក់កងហ្នឹងឲ្យកូនចៅទេ ហើយម្យ៉ាងទៀតការពាក់កងហ្នឹង វាធ្វើឲ្យអ្នកពាក់ហ្នឹងឈឺ និងមានបញ្ហារាងកាយម៉ាចំនួនទៀតដែរ។

២. បន្ទះបបូរមាត់

កុលសម្ព័ន្ធ Mursi, Chai និង Tirma ដែលនៅទ្វីបអាហ្រ្វិក បានដាក់ចានទាបដ៏ធំ នៅក្នុងបបូរមាត់ខាងក្រោម ដោយការធ្វើចឹង គេជឿថា ដើម្បីធ្វើឱ្យពួកគេមើលទៅស្រស់ស្អាតទាក់ទាញ។ នារីក្នុងកុលសម្ព័ន្ធហ្នឹង ត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីបង្កើនភាពស្រស់ស្អាតហ្នឹង ដូច្នេះ ពួកគេចាប់ផ្តើមដាក់ចានបែបនេះ នៅពេលពួកគេមានអាយុប្រហែល ១៥ ឆ្នាំ។

៣. ការចងជើង

ប្រពៃណីដ៏ឈឺចាប់នៃការចងជើង បានបន្តនៅក្នុងប្រទេសចិនរាប់រយឆ្នាំមកហើយ។ ហេតុនេះនារីៗនៅចិននឹងបុក ជើងរបស់ពួកគេចូលទៅក្នុងស្បែកជើងដែលមានទំហំតូចមែនទែន ដើម្បីការពារជើងរបស់ពួកគេពីការរីកលូតលាស់ អ្វីដែលសំខាន់គឺ ពួកគាត់ចាប់ផ្តើមចងជើងចឹងតាំងពីអាយុ ៥ ឆ្នាំ។

ជំនឿជើងតូចនៅក្នុងប្រទេសចិន មិនខុសពីចង្កេះ តូចនៅអង់គ្លេសទេ ដែលការធ្វើចឹង គឺតំណាងឱ្យភាពល្អបរិសុទ្ធ របស់មនុស្សស្រី។ នារីៗដែលជើង បែបនេះភាគច្រើនគឺមានឋានៈខ្ពស់ជាងស្ត្រីធម្មតា ហើយពួកគេក៏អាចមានវាសនា រៀបការជាមួយបុរស ដែលមានកិត្យានុភាពទៀត៕

Most Popular

To Top