ព្រឹត្តិការណ៍

មាន​ដឹង​ថា​ ប្រទេស​ណា​ ដែល​មាន​អាយុ​ក្មេង​ ជាង​គេ​នៅ​អាស៊ាន​ទេ?

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ជា​អង្គការ​នយោបាយ​ថ្នាក់​តំបន់ ដែល​មាន​សមាជិក ១០ប្រទេស​រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។

ចំណោមប្រទេស​ទាំង ១០នេះ ប្រទេស​ប្រ៊ុយណេជា​ប្រទេស​ឯករាជ្យ​ក្មេង​ជាង​គេ។ ប្រទេស​នេះ​បាន​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ១៩៨៤ ហើយ​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ១៩៨៤។ ប្រទេស​នេះ​បាន​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី២១ ខែកញ្ញា​ឆ្នាំ​ដដែល។

ប្រទេស​ជា​សមាជិក​អាស៊ាន​ភាគ​ច្រើន​ទទួល​បាន​ឯករាជ្យ​នៅ​ទសវត្ស​១៩៤០ ១៩៥០ និង​១៩៦០ ពោល​គឺ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី២ បាន​បញ្ចប់​នៅ​ឆ្នាំ១៩៤៥ ហើយ​បន្ទាប់​ពី​ប្រទេស​អាណានិគមនិយម​ដក​ខ្លួន​ចេញ​ពី​តំបន់។

យ៉ាងណាមិញ បើ​គិត​ពី​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល ប្រទេសដែល​ក្មេង​ជាង​គេ​គឺ ប្រទេស​ទីម័រខាង​កើត​ ដែល​បាន​ឯករាជ្យ​នៅ​ឆ្នាំ២០០២៕

Most Popular

To Top