ក្នុងប្រវត្តិសាស្ត្រអាមេរិក ប្រធានាធិបតីភាគច្រើន សុទ្ធតែធ្លាប់ជាប់ពាក់ព័ន្ធ នឹងកាតព្វកិច្ចយោធា ។ ចំណែកក្នុងសង្គ្រាមលោកលើកទី ២ ប្រធានាធិបតីអាមេរិកចំនួន ៦រូប បានចូលរួមប្រយុទ្ធ ដោយផ្ទាល់ក្នុងឆាកសង្គ្រាម ។ ប្រធានាធិបតីទាំងនោះមានដូចជា ៖
១. Dwight D. Eisenhower៖ ប្រធានាធិបតីទី៣៤ រូបនេះ មានតួនាទីជាមេបញ្ជាការជាន់ខ្ពស់នៃកងទ័ពសម្ព័ន្ធមិត្ត ហើយគាត់បានដឹកនាំយុទ្ធនាការ D-Day ដែលជារបត់មួយដ៏សំខាន់ក្នុងជ័យជម្នះ របស់ពួកសម្ព័ន្ធមិត្តទៅលើពួកណាហ្ស៊ីអាល្លឺម៉ង់។
២. John F. Kennedy៖ ប្រធានាធិបតីទី៣៥ រូបនេះ មានតួនាទីជាអនុនាវីដែលបម្រើការក្នុងសង្គ្រាមប៉ាស៊ីហ្វិក ហើយលោកក៏បានទទួលមេដាយចំនួន ២ ចំពោះវីរភាពរបស់លោកក្នុងការសង្គ្រោះសមមិត្ត នៅពេលដែលកប៉ាល់ PT 109 ត្រូវបានបាញ់ពន្លិចដោយឆ្នាំ១៩៤៣ ដោយពួកជប៉ុន។

៣. Lyndon B. Johnson៖ ប្រធានាធិបតីទី៣៦ រូបនេះ មានតួនាទីជាមេបញ្ជាការកងវរសេនីយ៍តូច របស់កងទ័ពជើងទឹកអាមេរិក ដែលទទួលបន្ទុកលើការទម្លាក់គ្រាប់បែកនៅបណ្ដាកោះជប៉ុន នៅប៉ែក}ឦសានកោះញូវហ្គីណេ (ក្បែរប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្ន)។ គាត់ជាសមាជិកសភាជាន់ទាបដំបូងគេ ដែលស្ម័គ្រចិត្តបម្រើកងទ័ពក្នុងសម័យសង្គ្រាមលោកលើកទី ២។

៤. Richard Nixon៖ ប្រធានាធិបតីទី៣៧ រូបនេះ មានតួនាទីជាអនុនាវីដែលបម្រើការក្នុងសង្គ្រាមប៉ាស៊ីហ្វិក។

៥. Gerald Ford៖ ប្រធានាធិបតីទី៣៨ រូបនេះ បម្រើការឲ្យកងទ័ពជើងទឹកអាមេរិកក្នុងសង្គ្រាមប៉ាស៊ីហ្វិក។

៦. George H.W Bush៖ ប្រធានាធិបតីទី៤១ រូបនេះ មានតួនាទីជាអនុសេនីយ៍កងទ័ពជើងទឹកអាមេរិក ដោយគាត់បម្រើការជាអ្នកបើកយន្តហោះចម្បាំង ហើយបានប្រឡូកចូល បេសកកម្មប្រយុទ្ធចំនួន ៥៨លើក ព្រមទាំងបានមេដាយជាច្រើនទៀតផង៕

