ខណៈពេល ដែលសីតុណ្ហភាព របស់ភពផែនដីកើនឡើង ចំនូនកាបូនឌីអុកស៊ីត CO2 នៅក្នុងខ្យល់ក៏កើនឡើងដែរ។ ហើយ នៅពេលដែរ ចំនួនកាបូនឌីអុកស៊ីត នៅក្នុងខ្យល់កើនឡើង នោះសីតុណ្ហភាព របស់ភពផែនដី ក៏កាន់តែកើន ឡើងបន្ថែមទៀត ។
គួរបញ្ជាក់ដែរថា កាបូនឌីអុកស៊ីត គឺជាឧស្ម័នផ្ទះកញ្ចក់ ។ មានន័យថា វាចាប់យកកម្តៅពីផ្ទៃផែនដី បន្ទាប់មកបញ្ចេញកម្តៅ នោះទៅក្នុងស្រទាប់បរិយាកាស។ ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា តាមរយៈប្រវត្តិរបស់ភពផែនដៅ សីតុណ្ហភាណ និង កំរិតនៃឧស្ម័នកាបូនឌីអុកស៊ីតនៅក្នុងខ្យល់ មានទំនាក់ទំនងគ្នា យ៉ាងខ្លាំងក្លា ។
ជារួមមក កំនើនសីតុណ្ហាភាព របស់ភពផែនដី កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការកើនឡើងនៃឧស្ម័នកាបូនិច ឬ ឧស្ម័នផ្ទះកញ្ចក់នៅ ក្នុងស្រទាប់បរិយាកាស ដែលនេះ គឺបញ្ហា ដ៏គួរឲ្យព្រួយបារម្ភមួយ សម្រាប់បណ្តាប្រទេស ទូទាំងពិភពលោក នាពេលបច្ចុប្បន្ន ។