ក្រដាសទន់មួយសន្លឹក ដែលជា មូលប្បទានបត្រ (សែក) មានចំណាស់ ៤៨ឆ្នាំ ដែលចុះហត្ថលេខាដោយ សហស្ថាបនិក Apple ពីររូប គឺ Steve Jobs និង Steve Wozniak បានដាក់ដេញថ្លៃ ដែលតម្លៃឡើងដល់ទៅ ២៣០០០ដុល្លារ និងតម្លៃដេញថ្លៃបន្ទាប់គឺ ២៥០០០ដុល្លារ ។
គួរបញ្ជាក់ថា មូលប្បទានបត្រមួយសន្លឹកនេះ ត្រូវបានធ្វើនៅ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧៦ សម្រាប់ក្រុមហ៊ុន Kierulff Electronics ដែលមានតម្លៃ ៣៤៣០ដុល្លារ។
ការដេញថ្លៃនេះធ្វើនៅលើ គេហទំព័រ RR Auction ដែលជាការប្រមែប្រមូលវត្ថុអនុស្សាវរីយ៍កម្រៗទាក់ទងនឹង Steve Jobs៕