សត្វនាគ ត្រូវបានគេស្គាល់ថា ជាសត្វមានអំណាច និងមហិទ្ធិឫទ្ធិមួយប្រភេទ ដែលមាននៅក្នុងរឿងនិទាន និងរឿងព្រេងជុំវិញពិភពលោកមិនថាអឺរ៉ុប ឬ អាស៊ីយើងទេ។ នៅក្នុងពេលបច្ចុប្បន្ននេះ មានតែប្រទេស និងដែនដីចំនួន ៣ទេ ដែលមានរូបសត្វនាគនៅលើទង់ជាតិរបស់គេ ។
ប្រទេស និងដែនដីទាំង ៣នោះគឺ៖
ប៊ូតង់៖ សត្វនាគនៅលើទង់ជាតិ ប្រទេសនេះមានន័យថា ឆន្ទៈប្រជាជនប៊ូតង់ ក្នុងការពារប្រទេស របស់គេពីភាពឈ្លានពានពីបរទេស។
វេល៖ ដែនដីមួយនៃចក្រភពអង់គ្លេស ក៏មានរូបនាគនៅលើទង់ជាតិរបស់ខ្លួនដែរ។រូបនាគពណ៌ក្រហមនេះ ជានិមិត្តសញ្ញារាជានិយមអង់គ្លេសតាំងពីជំនាន់រ៉ូម-អង់គ្លេសមកម្ល៉េះ លុះក្រោយៗ មករូបនាគនេះជានិមិត្តរូបនៃកងទ័ពរបស់ស្ដេចអង់គ្លេស។
ម៉ាល់តា ៖ ប្រទេសតូចមួយនៅអឺរ៉ុប ក៏មានរូបនាគលើទង់ជាតិខ្លួនដែរ ។ បើយើងមើលជិតទៅ យើងនឹងឃើញបុរសជិះសេះ កំពុងតែប្រវាយប្រតប់ជាមួយនាគ ។ បុរសនោះជា សន្តបុគ្គល (មនុស្សចិត្តបរិសុទ្ធ – ពាក្យអង់គ្លេស Saint) George ដែលគេជឿថាធ្វើឲ្យសាសនាគ្រិស្តរស់ឡើងវិញ ។ ចំណែកឯម៉ាល់តាវិញ ត្រូវបានទទួលបាននិមិត្តសញ្ញានេះ ក្រោយសង្គ្រាមលោកលើកទី២ ដោយសារតែដែនកោះនេះដើរតួនាទីយ៉ាងសំខាន់សម្រាប់ពួកសម្ព័ន្ធមិត្ត (អាមេរិក, អង់គ្លេស, សូវៀត) យកឈ្នះពួក Nazi អាល្លឺម៉ង់ ៕