កាលពីអតីតកាល ដោយសារតែការ រីកចម្រើនខាងនាវាចរ និងបដិវត្តន៍ឧស្សាហកម្ម ទើបជំរុញឲ្យពួកមហាអំណាចទ្វីបអឺរ៉ុបដើរវាតទីពេញពិភពលោក ព្រមទាំងដាក់នគរមួយចំនួន ធ្វើជាដែនដីអាណានិគម របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្ស។ ប្រទេសអឺរ៉ុបទាំង ១០នេះហើយជាប្រទេស ដែលមានដែនដី អាណានិគមច្រើនជាងគេបំផុត៖

១. ចក្រភពអង់គ្លេស ៖ ធ្លាប់មានដែនដីអាណា និគមចំនួន ១១៥តំបន់។
២. ប្រទេសបារាំង ៖ ធ្លាប់មានដែនដីអាណា និគមចំនួន ៥៣តំបន់។
៣. ប្រទេសព័រទុយហ្គាល់៖ ធ្លាប់មានដែនដីអាណានិគមចំនួន ៥២តំបន់។
៤. ប្រទេសអេស្ប៉ាញ៖ ធ្លាប់មានដែនដីអាណានិគមចំនួន ៤៤តំបន់។
៥. ប្រទេសហុល្លង់៖ ធ្លាប់មានដែនដីអាណានិគមចំនួន ២៩តំបន់។
៦. ប្រទេសអាល្លឺម៉ង់៖ ធ្លាប់មានដែនដីអាណានិគមចំនួន ២០តំបន់។

៧. ប្រទេសរុស្ស៊ី៖ ធ្លាប់មានដែនដីអាណានិគមចំនួន ១៧តំបន់។
៨. ប្រទេសដាណឺម៉ាក៖ ធ្លាប់មានដែនដីអាណានិគមចំនួន ៩តំបន់។
៩. ប្រទេសស៊ុយអែត៖ ធ្លាប់មានដែនដី អាណានិគមចំនួន ៨តំបន់។
១០. ប្រទេសអ៊ីតាលី៖ ធ្លាប់មានដែនដី អាណានិគមចំនួន ៧តំបន់៕
