ព្រះអនុជរបស់មហាក្សត្រី នៃចក្រភពអង់គ្លេស Elizabeth II ព្រះនាង Margaret ជាមួយនឹងស្វាមីគឺលោកម្ចាស់ (Lord) Snowdonធ្លាប់យាង មកលំហែកាយលក្ខណៈឯកជន នៅប្រទេសកម្ពុជា កាលពីឆ្នាំ១៩៦៩។
ព្រះនាង Margaret នៅខាងឆ្វេង លោកម្ចាស់ Snowdon (ពាក់អាវពណ៌ខៀវ) នៅកណ្ដាល
អំឡុងពេលលំហែកាយនោះដែរ ព្រះនាងបានយាងទតក្រុមប្រាសាទ អង្គរវត្តនាឯខេត្តសៀមរាប ។ អ្វីដែលពិសេសជាងនេះទៅទៀត សម្ដេចព្រះនរោត្ដម សីហនុ ដែលកាលនោះជាព្រះប្រមុខរដ្ឋ ទ្រង់បានដើរតួជាមគ្គុទ្ទេសក៍ផ្ទាល់តែម្ដង។
បើតាមការចុះផ្សាយមួយចំនួនបានឲ្យដឹងថា អំឡុងពេលទស្សនកិច្ចមកកម្ពុជាលក្ខណៈឯកជន សម្ដេចព្រះរាមនរោត្ដម បុប្ផាទេវី ក៏បានរាំរបាំឲ្យព្រះនាង Margaret ទតផងដែរ ។