រៀងរាល់រដូវផ្ការីក ភ្ញៀវទេសចររាប់ពាន់នាក់ បាននាំគ្នាទៅទីក្រុង Kawasaki ប្រទេសជប៉ុន ដើម្បីប្រារព្ធពិធីមួយ គឺពិធីលិង្គ។

Kanamara Matsuri ដែលជាទូទៅហៅថា “Steel Penis Festival” ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលធ្វើឡើង នៅថ្ងៃអាទិត្យ សប្តាហ៍ដំបូង នៃខែមេសា ។ នេះអាចហាក់ដូចជាចម្លែក សម្រាប់មនុស្សមួយចំនួន ដោយចាត់ទុក ប្រទេសជប៉ុន ជាប្រទេសដែលជាធម្មតា ត្រូវបានផ្សារ ភ្ជាប់ជាមួយ នឹងការតុបតែង និងការប្រុងប្រយ័ត្ននៅ ពេលនិយាយ អំពីជីវិត ឯកជន របស់បុគ្គលម្នាក់ ជាពិសេសផ្លូវភេទ ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សគ្រប់គ្នាបង្ហាញ ដល់ចំណុច កណ្តាល នៃព្រឹត្តិការណ៍នេះ ក្បួនដង្ហែ Mikoshi ដែលមានទីសក្ការៈបូជាធំៗចំនួនបី គឺលិង្គ (ប៉ុន្តែអាចចល័តបាន) ដែលដឹកតាមដងផ្លូវ។ លិង្គធំៗទាំង៣ មួយធ្វើឡើងពីដុំដែកពណ៌ខ្មៅ មួយធ្វើឡើងពីឈើ ហើយទីបីមានពណ៌ផ្កាឈូក។

រឿងព្រេងបុរាណបានតំណាលថា មានយុវតីម្នាក់ធ្លាប់ធ្លាក់ខ្លួនជាជនរងគ្រោះដោយសារបណ្តាសាររបស់បិសាច ។ បិសាច ដែលមានធ្មេញមុតស្រួច ជំរុញដោយចិត្តច្រណែនផងនោះ បានទៅលាក់ខ្លួននៅខាងក្នុង ទ្វារមាសរបស់យុវតីនោះ ហើយខាំលិង្គ ប្តីរបស់នាង នៅពេលនាងព្យាយាម រួមភេទជាមួយប្តី ។ ជាក់ស្តែង យុវតីដែលត្រូវបិសាច នោះមានចិត្ត ច្រណែន នាងហាក់អស់សង្ឃឹម ហើយបានស្វែងរកជំនួយ ពីជាងដែកម្នាក់ដែលបង្កើតដុំដែក ដើម្បីយកឈ្នះ បិសាចនោះ ។ នៅពេលដែលបិសាចនោះ ព្យាយាមខាំលើកំណាត់ដែកនោះ បានធ្វើឱ្យធ្មេញ របស់វាបាក់ រួចក៏បង្ខំឱ្យវាបោះបង់ចោល រាងកាយរបស់យុវតីនោះទៅ ។ នាងបានរស់នៅយ៉ាង មានសុភមង្គល ជាមួយស្វាមីរបស់នាង។
ពិធីបុណ្យដែលបានប្រារព្ធឡើង ជាលើកដំបូងនៅប្រទេសជប៉ុន ក្នុងឆ្នាំ ១៩៦៩ គឺរំលឹកដល់រឿងព្រេងនិទានខាងលើនេះ និងទីសក្ការបូជាឈ្មោះ Kanayami ដែលជាកន្លែង តម្កល់ទុកដុំដែកដែលត្រូវបិសាចខាំនោះ បានក្លាយជាចំណុច ប្រសព្វសម្រាប់គូស្វាមីភរិយា ដែលមានបំណងបួងសួង ចង់បានកូន និងសំណាងល្អ ក្នុងអាពាហ៍ពិពាហ៍ របស់ពួកគេ។ អ្នករកស៊ីផ្លូវភេទក៏ឧស្សាហ៍ទៅកាន់ទីនោះដែរ ដើម្បីបួងសួង សុំការការពារ និងចៀសវាងកុំឱ្យកើតជំងឺកាមរោគ។ ឥឡូវនេះ មានអ្នកចូលរួមប្រហែល ៥០០០០នាក់ ជារៀងរាល់ឆ្នាំ ដោយព្រឹត្តិការណ៍នេះបានក្លាយ ជាកន្លែងសំខាន់ សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា LGBTQ នៅក្នុងប្រទេសជប៉ុន៕
