ព្រឹត្តិការណ៍

សិល្បៈ នៃការនេសាទត្រី ជាមួយបក្សី

មនុស្សភាគច្រើនដឹង ពីរបៀបប្រើសន្ទូច និងសំណាញ់ចាប់ត្រី ។
ប៉ុន្តែយើងបាននេសាទត្រី ជាមួយសត្វស្លាបដែលមានជីវិត ។
ខ្ញុំឈ្មោះ Huang Yuechang ។ បងប្រុសរបស់ខ្ញុំឈ្មោះ Huang Mingde ។ យើងនេសាទត្រីជាមួយសត្វស្លាប។
បងប្រុសរបស់ខ្ញុំ បាននេសាទត្រី អស់រយៈពេលជាង ៧០ ឆ្នាំមកហើយ ហើយខ្ញុំបានធ្វើវាអស់ រយៈពេលប្រហែលជា ៦០ ឆ្នាំមកហើយ។
ទម្រង់នៃការនេសាទត្រីនេះ បានធ្វើតៗគ្នាអស់ប្រាំពីរជំនាន់ក្នុងគ្រួសារ ។

យើងរស់នៅខេត្ត Xingping នៅលើទន្លេ Lijiang ប្រទេសចិន ។ នៅក្នុងទន្លេនេះ មានត្រីច្រើនប្រភេទបំផុត ។ មុនពេលយើងចាប់ផ្តើម នេសាទត្រី យើងរុំ ក របស់បក្សីជាមួយ ស្មៅ។
បន្ទាប់មកយើងដាក់វា នៅក្នុងទឹកដើម្បីចាប់ត្រី ។ បក្សីមួយក្បាលអាចចាប់ត្រីមួយក្នុ ងរយៈពេលមួយនាទី។
នៅពេលពួកគេចាប់ត្រី ពួកគេមិនអាចលេបបានទេ ខ្ញុំយកត្រីចេញពីកវាភ្លាម។ ដូច្នេះពេលដែលសត្វបក្សី ចាប់ត្រីដ៏ធំមួយយើងផ្តល់រង្វាន់ ដល់ពួកគេដោយឲ្យស៊ីត្រីតូចៗ។
អ្នកត្រូវការកសាងទំនាក់ទំនង ជាមួយពួកគេហើយបំពេញតម្រូវការរបស់ពួកគេ ។

ខ្ញុំបានរៀននេសាទត្រីពី ឪពុកខ្ញុំ និងបងប្រុសផ្សេងទៀត ។ ឥឡូវនេះមនុស្សវ័យក្មេង ដូចជាកូនប្រុសរបស់ ខ្ញុំមិនចង់រៀនជំនាញនេះទេ ។
កាលពីមុនអ្នករាល់គ្នាបានចាប់ត្រីជាមួយសត្វបក្សីទាំងនេះ ហើយប្រកបរបលក់ត្រីដើម្បីចិញ្ចឹមគ្រួសាររបស់គេ ។
ទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ មនុស្សមិនប្រើប្រាស់សត្វបក្សីទាំងនេះទេ។ ផ្ទុយទៅវិញ ពួកគេប្រើអួននេសាទ។
បងប្រុសខ្ញុំ និងខ្ញុំបានលះបង់ជីវិត ទាំងមូលរបស់យើង ដើម្បីនេសាទជាមួយសត្វស្លាប ។
ប៉ុន្តែយើងប្រហែលជាមិន អាចបន្តកេរ្តិ៍ដំណែលនេះបានទេ ។ យើងសង្ឃឹមថាមនុស្សម្នាក់ នឹងបន្តប្រពៃណីនេះ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top