វីតាមីនEគឺជាវីតាមីន ដែលរលាយក្នុងខ្លាញ់ ហើយត្រូវបានរកឃើញនៅក្នុងបន្លែ ប្រេងបន្លែ ផ្លែឈើ សាច់សត្វ គ្រាប់ធញ្ញជាតិ ស៊ុត និង ប្រេងស្រូវសាឡីព្រមទាំងមានជាអាហារបំប៉នផងដែរ។ ម៉្យាងវិញទៀត វិតាមីន E ជួយក្នុងការព្យាបាលអ្នកជំងឺដែលខ្វះវីតាមីនEដោយសារតែកត្តាហ្សែន និងទារកកើតមុនខែ ដែលមានទម្ងន់ស្រាលខ្លាំង។
មនុស្សមួយចំនួនបានប្រើប្រាស់ វីតាមីនEសម្រាប់ព្យាបាល និង បង្ការជម្ងឺ ដែលទាក់ទងនឹងបេះដូងនិងសរសៃឈាមដូចជា ជំងឺឡើងរឹងនៃសរសៃអាកទែ ជម្ងឺគាំងបេះដូង ជំងឺឈឺចុកទ្រូង ជំងឺឈឺជើងដោយសារតែការ ស្ទះសរសៃអាកទែ និង ជំងឺលើសសំពាធឈាម ។
វីតាមីន E ក៏ត្រូវប្រើដើម្បីព្យាបាលជំងឺទឹកនោមផ្អែម និងផលវិបាករបស់វា។ វីតាមីន E ក៏ត្រូវប្រើដើម្បីការពារជំងឺមហារីក ដូចជា មហារីកសួត និងមាត់ ចំពោះអ្នកជក់បារី មហារីកពោះវៀនធំ (Colorectal Cancer) និង Polyps (សាច់ជាលិកាតូចដែលច្រើនដុះឡើងនៅក្នុងពោះវៀនធំ) និងមហារីកលើ ក្រពះ ក្រពេញប្រូស្តាត និងលំពែង។
ម៉្យាងវិញទៀត វាក៏ត្រូវបានប្រើប្រាស់ ទៅលើជំងឺបង្កដោយខួរក្បាល និងប្រព័ន្ធប្រសាទដូចជា ជំងឺ Alzheimer ជំងឺបាត់បង់ការចងចាំ ជំងឺParkinson រមួលក្រពើពេលយប់ ជំងឺជើងនៅមិនស្ងៀម និង ព្យាបាលស្គន់ជាន់រួមជាមួយថ្នាំផ្សេងទៀត។ ក្រៅពីជំងឺខាងលើនេះ វីតាមីនEក៏ប្រើសម្រាប់ជំងឺHuntington’s chorea និងជំងឺដែលបង្កដោយប្រព័ន្ធប្រសាទនិងសាច់ដុំផងដែរ។
សម្រាប់ស្ត្រីវិញ វីតាមីន E ប្រើសម្រាប់បង្ការផលវិបាកនៃការមានផ្ទៃពោះយឺត (Late pregnancy) ដោយសារ ការកើនសម្ពាធឈាមពេលមានផ្ទៃពោះ (Pre-eclampsia) បណ្ដុំរោគសញ្ញាពេលមុនមករដូវ (PMS) ឈឺចាប់ពេលមករដូវ អាការៈពេលអស់រដូវ ក្ដៅក្រហាយដោយសារមហារីកដោះ និងគីសសុដន់។
ពេលខ្លះវីតាមីន E ប្រើដើម្បីបន្ថយប្រសិទ្ធភាពគ្រោះថ្នាក់ នៃការព្យាបាលដូចជា ការលាងឈាម និងវិទ្យុសកម្ម។ វីតាមីនE ក៏ប្រើដើម្បីបន្ថយផលរំខានដែលមិនចង់បាន ដូចជាជ្រុះសក់ ចំពោះអ្នកជំងឺដែលប្រើ ថ្នាំ Doxorubicin និងការខូចខាតសួតដោយសារ លេបថ្នាំ amiodarone។
វីតាមីន E ពេលខ្លះប្រើដើម្បីបង្កើនកំលាំងរាងកាយ បង្កើនថាមពល បន្ថយការខូចខាតរបស់សាច់ដុំ បន្ទាប់ពីហាត់ប្រាណរួច និងបង្កើនកំលាំងសាច់ដុំ។
វីតាមីនE ក៏ប្រើដើម្បីព្យាបាល ជំងឺ Cataracts ហឺត ការបង្ករោគលើស្បែក ជំងឺស្បែក ស្បែកជ្រីវជ្រួញ រលាកពន្លឺថ្ងៃ ជំងឺ Cystic fibrosis បញ្ហាអត់មានកូន (Infertility) លិង្គមិនឡើងរឹង (Impotence) បណ្ដុំរោគសញ្ញាហត់រ៉ាំរ៉ៃ (CFS) ដំបៅក្រពះ (Peptic ulcer) ជំងឺតំណពូជខ្លះ និងការពារបញ្ហាអាលែកហ្ស៊ី។
អ្នកខ្លះលាប វីតាមីន E នៅលើស្បែកដើម្បីរក្សាស្បែកកុំ ឲ្យឆាប់ចាស់ និងការពារប្រឆំាងនឹង សារធាតុគីមីប៉ះពាល់ស្បែកពេលព្យាបាលជំងឺមហារីក (Chemotherapy)។
ដោយ៖ ហង្ស សុបញ្ញា