យោងតាមស្ថិតិចេញផ្សាយដោយ CIA បានបង្ហាញថាប្រទេស ដែលមានមនុស្សផឹកស្រា ច្រើនបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ គឺជាប្រទេសឡាវ។ នៅក្នុងមួយឆ្នាំ ជាមធ្យមមនុស្សម្នាក់ផឹកស្រាអស់ ៨,១៥លីត្រ។ ចំណែកកម្ពុជា ឈរនៅលេខ ៤ ដោយគិតជាមធ្យម ក្នុងមនុស្សម្នាក់ផឹកស្រាអស់ ៤,៥៦ លីត្រ នៅក្នុង១ឆ្នាំ។ ឥណ្ឌូណេស៊ី ស្ថិតនៅក្រោមគេ មានប្រជាជនផឹកស្រាតិចបំផុត បើធៀបជាមួយប្រទេសផ្សេងទៀត នៅតំបន់អាស៊ាន។
ខាងក្រោមនេះជាស្ថិតិប្រទេសនៅក្នុងតំបន់អាស៊ាន ដែលមានប្រជាជនផឹកស្រាច្រើនបំផុត គិតជាមធ្យម នៅក្នុងមនុស្សម្នាក់ នៅក្នុង១ឆ្នាំ ៖
១. ឡាវ ៨,១៥លីត្រ
២. ថៃ ៦,៨៦លីត្រ
៣. ហ្វីលីពីន ៤,៨៥លីត្រ
៤. កម្ពុជា ៤,៥៦ លីត្រ
៥. វៀតណាម ៣,៤១ លីត្រ
៦. សិង្ហបុរី ១,៨១ លីត្រ
៧. ប្រ៊ុយណេ ០,៦៩ លីត្រ
៨. ម៉ាឡេស៊ី ០,៦៤ លីត្រ
៩. ទីម័រ ០,៤១ លីត្រ
១០. ឥណ្ឌូណេស៊ី ០,០៨ លីត្រ
ចំណែកប្រទេសមីយ៉ាន់ម៉ា មិនមានស្ថិតិនោះទេ។