ព្រឹត្តិការណ៍

៨ចំនុច​​​​ ដើម្បីធ្វើយអោយ ក្រចកស្អាត

ស្ទីលក្នុងការតែងក្រចក របស់ស្រ្តីម្នាក់ៗអាចមិនដូចគ្នា ។ អ្នកខ្លះចូលចិត្តក្រចកវែង អ្នកខ្លះចូលចិត្តក្រចកខ្លី ព្រោះវាងាយស្រួលថែទាំ ។ ប៉ុន្តែទោះបីជាអ្នកចូលចិត្ត បែបណាក៏ដោយ រឿងសំខាន់ដែលធ្វើឲ្យក្រចក អ្នកមានសោភ័ណភាពនោះ ពុំស្ថិតនៅលើការវែង របស់ក្រចកនោះទេ ក្រចកដែលវែងពេក ឬខ្លីពេកក៏មិនស្អាតដែរ តែក្រចកដែលវែងល្មមមានភាព រលោងភ្លីថ្លាតាមធម្មជាតិ ជាក្រចក ដែលមានសុខភាពល្អ និងធ្វើឲ្យមើលទៅស្អាត មិនគួរឲ្យជឿពាក្យ ដែលគេនិយាយ”បើចង់មើលថា នរណាមានសុខភាពល្អ និងចេះក្សាអនាម័យឬអត់ ត្រូវមើលត្រង់ក្រចកដៃ ជើងជាសំខាន់” ។

អាថ៍កំបាង ៨ចំណុច ដើម្បីក្រចកស្អាត៖

១-កាត់ និង ច្រឹបស្បែកបរិវេណក្រចកឲ្យបានរៀបរយ។

២-ទុកឲ្យក្រចកសម្រាក ២ ទៅ ៥នាទី ទើបលាងក្រចកនិងត្រាំដៃក្នុងទឹកក្តៅឧណ្ណៗផ្សំជាមួយទឹកសាប៊ូ យ៉ាងតិច ២នាទី។ បន្ទាប់មកប្រើច្រាស់ខាត់ក្រចក និងសំអាតវត្ថុកខ្វក់ក្នុងក្រចក និងកោសិកាស្បែកដែលខូច។

៣-ប្រើឈើរុំសំឡី ជ្រលក់ឡេ ឬប្រេងលាបត្រង់ បរិវេណស្បែកជុំវិញក្រចក ដែលមានសភាពយ៉ាប់

៤-ប្រើក្រដាស់ខាត់ ខាត់ក្រចកឲ្យស្អាត ។

៥-ជូតឡេ ឬ ប្រេងចេញពីក្រចក ដោយប្រើទឹកថ្នាំលាងក្រចក ។ បន្ទាប់មករងចាំឲ្យក្រចកស្ងួតដោយខ្លួនឯងតាមធម្មជាតិ។

៦-លាបទឹកថ្នាំរលោង ស្រោបក្រចកស្តើងៗ ២ដង ។

៧-លាបក្រែមបំរុងក្រចកម្តងទៀត ជាការបញ្ចប់

៨-ទុកឲ្យក្រចកស្ងួតខ្លួនឯង តាមធម្មជាតិម្តងទៀត ។
ធ្វើបានត្រឹមប៉ុណ្ណេះក្រចក របស់អ្នកនឹងស្អាតរលោងភ្លឺថ្លា ឬ បើចង់លាបពណ៌ ក៏អាចធ្វើបានតាមការចូលចិត្ត។
ដោយ៖ ហង្ស សុបញ្ញា

    Most Popular

    To Top