ព្រឹត្តិការណ៍

ចំនួនសត្វខ្លាឃ្មុំផេនដា​ នៅលើពិភពលោក បានកើនដល់រហូត ៧៥៧ ក្បាលហើយ

xinhua

ចិន៖នេះបើតាមមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអង្គារ ដោយកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង អភិរក្សរបស់ប្រទេសចិន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះថា ចំនួនសត្វខ្លាឃ្មុំផេនដាដ៏ធំនៅទូទាំងពិភពលោក បានចាប់កើនឡើងដល់រហូសត ៧៥៧ យោងតាមការចេញផ្សាយ ពីគេហទំព័រ China Daily ។

លោក Guan Zhi’ou ប្រធានរដ្ឋបាលព្រៃឈើ និងធម្មជាតិ បានធ្វើការកត់សម្គាល់ក្នុងសន្និសីទ Global Panda Partners 2024 ធ្វើឡើងនៅទីក្រុង Chengdu ខេត្ត Sichuan ថា ប្រទេសចិន បានបង្កើតតំបន់អភិរក្សធម្មជាតិខ្លាឃ្មុំផេនដា ចំនួន ៦៧ និងឧទ្យានជាតិខ្លាឃ្មុំផេនដាយក្សគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២.៥៨ លានហិកតា និងតភ្ជាប់ជម្រករបស់ ៨៥ ភាគរយ នៃចំនួនខ្លាឃ្មុំផេនដាព្រៃរបស់ប្រទេស ។

លោកបានបន្ថែមថា បច្ចុប្បន្នចំនួនសត្វខ្លាឃ្មុំផេនដា យក្ស ក្នុងព្រៃនៅប្រទេសចិនមានប្រហែល ១,៩០០  ក្បាល។ លោក Guan ជាអ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញ និងមន្ត្រីជាច្រើនមកពីជុំវិញពិភពលោកដែលចូលរួមក្នុងសន្និសីទនេះ និងបានចែករម្លែកបទពិសោធន៍របស់ពួកគេ និងបានកត់សម្គាល់ពីភាពជឿនលឿនក្នុងការអភិរក្សខ្លាឃ្មុំផេនដាយក្ស។ ពួកគេបានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីការពារជម្រករួមគ្នារបស់ខ្លាឃ្មុំផេនដា និងមនុស្ស ខណៈពេលដែលជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ។

លោកស្រី Svetlana Akulova នាយកសួនសត្វមូស្គូក្នុងប្រទេសរុស្ស៊ីបាននិយាយថា ការថែរក្សាខ្លាឃ្មុំផេនដាយក្សទាមទារការយកចិត្តទុកដាក់ ចំណេះដឹង និងការថែទាំពិសេស ដោយគូសបញ្ជាក់ពីសារសំខាន់នៃការបង្កើតបរិយាកាសក្នុងការចាប់សត្វដែលនៅជិតបំផុតតាមអាចធ្វើទៅបានចំពោះជម្រកធម្មជាតិរបស់ខ្លាឃ្មុំផេនដា។

លោកស្រី  Akulova បានបន្តថា ចាប់តាំងពីខ្លាឃ្មុំផេនដា ២ ក្បាលបានមកដល់សួនសត្វមូស្គូកាលពី៥ឆ្នាំមុន វិធានការជាច្រើនត្រូវបានធ្វើឡើងដើម្បីធានាបាននូវលក្ខខណ្ឌរស់នៅល្អ ដូចជាការដំឡើងឧបករណ៍សំណើម និងប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់រក្សាសីតុណ្ហភាព និងសំណើមឲ្យនៅថេរក្នុងងបរិវេណនោះ៕

Most Popular

To Top