ភ្នំពេញ ៖ ក្នុងឱកាស បុណ្យណូអែលចុងឆ្នាំនេះ សូមអញ្ជើញបងប្អូនទាំងអស់ ទៅកម្សាន្ត នៅណាហ្គាវើលដ៍ ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ ខណៈមណ្ឌលកម្សាន្តប្រណីតនេះ មានការផ្តល់ជូនដ៏ច្រើនដូចជា ការតុបតែងលម្អដ៏ស្រស់ស្អាត ការសម្តែងសិល្បៈ ម្ហូបសុភមង្គល នំប្រពៃណីណូអែល និងសេវាកម្មស្ប៉ា សម្រាប់សុខភាព ដែលនឹងធ្វើឱ្យបងប្អូនទាំងអស់ ទទួលបទពិសោធន៍ ដ៏រីករាយបំផុត ។
នៅពេលឈានជើង ចូលណាហ្គាវើលដ៍ ពុកម៉ែបងប្អូនទាំងអស់ នឹងឃើញ មានការតុបតែងលម្អ បែបណូអែលដ៏ ប្រណីតនៅច្រកចូល និង កន្លែងទទួលភ្ញៀវដែលមានដូចជា ដើមឈើណូអែល រូបសំណាកមនុស្សព្រិល និងអំពូលភ្លើង ចម្រុះ ពណ៌ដ៏ស្រស់ស្អាត ។ ចំណែកអំពូលភ្លើងចម្រុះពណ៌ខាងក្រៅណាហ្គាវើលដ៍ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ត្រូវបានបំភ្លឺពីម៉ោង ៥:៤៥ ល្ងាចរហូតដល់ម៉ោង ២ ទៀបភ្លឺខណៈរូបដើមឈើណូអែល ដ៏ធំដែលព័ទ្ធជុំវិញ ដោយរូបសំណាកក្តាន់ និង រូបសំណាកស្ករគ្រាប់ ក៏មានភាពទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែល ធ្វើដំណើរឆ្លងកាត់ផងដែរ ។
សម្រាប់ពុកម៉ែបងប្អូន ដែលមានបំណងអបអរបុណ្យ ណូអែលជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ សូមអញ្ជើញទៅភោជនីយដ្ឋានបារាំង Le Gourmet និងទទួលទានអាហារឈុត សុភមង្គលពេលល្ងាច ៧ មុខ ម្នាក់តម្លៃចាប់ពី ២៧២.០០០៛ ឬភោជនីយដ្ឋានអ៊ីតាលី Bistro Romano ដើម្បីទទួលទានអាហារឈុតពេលល្ងាច ៥ មុខ ម្នាក់តម្លៃចាប់ពី ១៨០.០០០៛ ។ ភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ផ្តល់ជូនឈុតអាហារ ពេលល្ងាចបែបចិន ម្នាក់តម្លៃចាប់ពី ២៧២.០០០៛ និង ៣៩២.០០០៛ ។ សម្រាប់អ្នកចូលចិត្តអាហារ ពេលល្ងាចបែបជប៉ុន សូមអញ្ជើញទៅទទួលទានអាហារឈុតពិសេសនៅភោជនីយដ្ឋានជប៉ុន The Teppanyaki ម្នាក់តម្លៃ ៧២០.០០០៛ ។ ក្នុងពេលដំណាលគ្នានេះ ភោជនីយដ្ឋាន The Pangea និង 2Pangea មានបម្រើជូនអាហារ ប៊ុហ្វេបែបណូអែល ដែលមានមុខម្ហូបពេញ និយមដ៏សម្បូរបែប និងទទួលទានឥតកំណត់ ម្នាក់តម្លៃចាប់ពី ១៤០.០០០៛ និង ១៩២.០០០៛ ។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ២៣ ២៦៣ ០៣១ ឬអ៊ីម៉ែល dining@nagaworld.com ។
សម្រាប់អ្នក ដែលចង់អបអរបុណ្យ ណូអែល នៅគេហដ្ឋាន ណាហ្គាវើលដ៍ ក៏មានផ្តល់ជម្រើសពិសេស ដែលមានដូចជា មាន់ទួគីដុត សាច់ឆ្អឹងជំនីគោ (USDA Prime Ribs) និង សាច់ហ៊ែមប្រឡាក់ជាមួយស្ករត្នោត និងម៉ាស្តាតរួមជាមួយម្ហូប ពេញនិយម បែបអាស៊ីដូចជា សាច់ទាខ្វៃ ឬកូនជ្រូកខ្វៃ តម្លៃចាប់ពី ១១២.០០០៛ រហូតដល់ ១.១៥២.០០០៛។ សូមណែនាំទំនាក់ទំនងកក់យ៉ាង ហោចណាស់ ២ ថ្ងៃជាមុនដើម្បីទទួបានម្ហូប ដែលមានគុណភាពខ្ពស់បំផុត។
ធ្វើឲ្យការការអបអរបុណ្យ ណូអែលរបស់អ្នកកាន់តែជិតស្និទ្ធ និងផ្អែមល្ហែមដោយជាវ នំប្រពៃណីណូអែល រួមមាន នំរូបផ្ទះរសជាតិខ្ញី នំសូកូឡារូបគល់ឈើ នំស្តូឡិន និងនំមីនផាយ តម្លៃចាប់ពី ១៦.០០០៛ ប៉ុណ្ណោះ ។ សម្រាប់ឈុតអាហារ សម្រន់ពេលរសៀល នៅកន្លែងទទួលភ្ញៀវ (Lobby Lounge) មានដូចជា នំដុត នំប៉័ង នំផាស់ទ្រីដោយមានបន្ថែមជូនកាហ្វេ និងតែឥតកំណត់ ឬស្រាក្រឡុក ២ កែវ ម្នាក់តម្លៃ ៨៨.០០០៛ ។ អំឡុងពេលញ៉ាំអាហារសម្រន់ពេលរសៀលនេះ ពុកម៉ែបងប្អូន ក៏អាចស្តាប់ភ្លេងព្យាណូដ៏ពីរោះ និងទស្សនាទឹកធ្លាក់នៅផ្នែកខាងក្រោយនៃកន្លែងទទួលភ្ញៀវផងដែរ។
ណាហ្គាវើលដ៍ ក៏មានផ្តល់ជូនសេវាកម្មស្ប៉ា សម្រាប់សុខភាពផងដែរ រួមមាន សេវាកម្មខាត់ស្បែក ដោយប្រើអំបិល សមុទ្រដោយប្រើដៃ ៤ និងសេវាកម្មម៉ាស្សាដងខ្លួនរយៈពេល ១២០ នាទី តម្លៃ ៣៩២.០០០៛ ប៉ុណ្ណោះ ។ សម្រាប់សេវាកម្ម លាបពណ៌សក់ ក្នុងឱកាសចុងឆ្នាំនេះ មានតម្លៃចាប់ពី ៨០.០០០៛ រហូតដល់ ១៦០.០០០៛ និងទទួលបានសេវាកម្ម អប់សក់ដោយឥតគិតថ្លៃ ។
សម្រាប់កម្មវិធីកម្សាន្តវិញ ពុកម៉ែបងប្អូនអាចអញ្ជើញ ទៅកន្លែងទទួលភ្ញៀវ (Lobby Lounge) ដើម្បីទស្សនាការសម្តែង សិល្បៈអបអរបុណ្យណូអែលដែលផ្តល់ជូនដោយសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិដ៏ប៉ិន ប្រសប់ប្រចាំណាហ្គាវើលដ៍ ពីថ្ងៃទី២៩ ខែវិច្ឆិការហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។
នៅក្នុងខែធ្នូនេះ ណាហ្គាវើលដ៍ រង់ចាំស្វាគមន៍ពុកម៉ែបងប្អូន ទាំងអស់ជាមួយការ ផ្តល់ជូនដ៏ច្រើន ។ ដូច្នេះ សូមអញ្ជើញនាំ ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ ទៅកម្សាន្តនៅណាហ្គាវើលដ៍ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក ឬទំព័រអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍ ។
អំពីណាហ្គាវើលដ៍ ៖ ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយ ក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរ បែបព្រមទាំងសាល សម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ ។
សម្រាប់សំណួរ អំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com៕