ពេលដែលមហាសេដ្ឋីពិភពលោក Elon Musk ស្ថិតក្នុងវ័យ ១៧ឆ្នាំ ជានិស្សិតនៅសាកវិទ្យាល័យ Queen’s University នៅ ប្រទេសកាណាដា គាត់ចំណាយប្រាក់តែ ១ដុល្លារ តែប៉ុណ្ណោះ សម្រាប់ម្ហូបអាហារក្នុងមួយថ្ងៃ។

អាហារប្រចាំថ្ងៃ ១ដុល្លារ Elon Musk ញ៉ាំតែមី Pasta និងម្ទេសប្លោកតែប៉ុណ្ណោះ នេះបើយោងទៅតាមបទ សម្ភាសន៍ទៅកាន់ មហាសេដ្ឋីពិភពលោកខាងលើ កាលពី ឆ្នាំ២០១៥ ក្នុងកម្មវិធី StarTalk។ លោករស់នៅក្នុងបន្ទប់ ដ៏តូចចង្អៀត ជាមួយនឹងកុំព្យូទ័រ ដែលពេលនោះផងដែរនិស្សិត ដែលមកពីតំបន់អាហ្វ្រ៊ិច ខាងត្បូងរូបនេះ ភាគច្រើនលោកផ្ដោតអារម្មណ៍ទៅលើអ្វី ដែលអាចប៉ះពាល់ដល់អនាគតមនុស្សជាតិ ដូចជាឡានអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងការប្រើប្រាស់វត្ថុទាំងឡាយ ប្រកបដោយនិរន្តរភាព ជាងមេរៀនដទៃៗទៀត។

ចំណាប់អារម្មណ៍អារម្មណ៍ទាំងនោះហើយ ធ្វើឱ្យលោកចាប់ផ្ដើមស្រាវជ្រាវបន្ថែម ឈានដល់ផលិតរថយន្តអគ្គិសនី និងមានក្រុមហ៊ុនអាវកាសនាពេលក្រោយមកទៀត។

គួរបញ្ជាក់ថា Elon Musk ជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនយានអាវកាស SpaceX និងជាប់ជាមហាសេដ្ឋីពិភពលោកលេខ២ ដោយក្ដាប់ទឹកប្រាក់ប្រមាណ ៣១៥,៧ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយយោងតាមសារព័ត៌មាន Forbes៕
