បុរសស្រលាញ់ភេទដូចគ្នា ៣នាក់ បានអះអាងថា ពួកគេទទួលបានភាពស្របច្បាប់ ក្នុងនាមជាគ្រួសារមួយមានបុរស ៣នាក់ ក្នុងប្រទេសកូឡុំប៊ី ដែលជាប្រទេសទើបស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នាកាលឆ្នាំ២០១៦ ។
លោក Victor Hugo Prada ជាតារាសម្ដែង លោក Jonh Alejandro ជាគ្រូកីឡា និងលោក Manuel Jose Bermudez ជាអ្នកកាសែត ទាំង ៣នាក់បានយល់ព្រមចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរជាមួយមេធាវីក្នុងការបង្កើតគ្រួសារជាមួយសិទ្ធិទទួលបានកេរ្តិ៍មរតក។ ការបង្កើតជាគ្រួសារភេទដូចគ្នាទាំង ៣នាក់នេះហើយ ទើបគេចាត់ទុកជារឿងកើតមានដំបូងគេក្នុងប្រទេសកូឡុំប៊ី។
ចំណែកមេធាវី និងសកម្មជនការពារ សិទ្ធិមនុស្សស្រលាញ់ភេទដូចគ្នានិយាយថា មនុស្សស្រលាញ់ភេទដូចគ្នាម្ដង ៣នាក់ មានច្រើនទៀតក្នុងប្រទេសកូឡុំប៊ី ប៉ុន្តែវាជាករណីទីមួយដែលអាជ្ញាធរទទួលស្គាល់ស្របច្បាប់ ។
តុលាការធម្មនុញ្ញ បានប្រកាសកាលពីខែ មេសា ឆ្នាំ ២០១៦ បានធ្វើឲ្យកូឡុំប៊ី ក្លាយជាប្រទេសទី ៤ នៅអាមេរិកខាងត្បូង ដែលទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា បន្ទាប់ពីប្រទេសអាហ្សង់ទីន ប្រេស៊ីល និងអ៊ុយរុយហ្គាយ ៕