ព្រឹត្តិការណ៍

ការច្នៃប្រឌិតចម្លាក់ ​ក្រោមសមុទ្រ ដើម្បីអភិរក្សពពួកផ្កាថ្ម

AFP

វិចិត្រករ Jason deCaires Taylor ត្រូវបាកគេស្គាល់សំរាប់រូបចម្លាក់ ដ៏ស្រស់ស្អាតអស្ចារ្យ បន្ទាប់មក គាត់ក៏បានបង្កើតស្នាដៃ ដ៏ពិសេសវិសាលមួយទៀត ដោយគាត់បានឆ្លាក់រូបចំលាក់ ហើយយកទៅដាក់នៅក្រោមសមុទ្រ ដោយគាត់មានសេចក្តីសង្ឈឹមថា ការច្នៃប្រឌិតរបស់គាត់ និងជួយការពារទីជំរក សម្រាប់ជីវិតនៅក្នុងសមុទ្រ ព្រមទាំងជួយថែរក្សាពពួកផ្កាថ្ម ដ៏មានតម្លៃលើសលុបផងដែរ ។

យោងទៅតាមរូបភាព ដែលត្រូវបានបង្ហោះកាលពីពេលថ្មីៗនេះ នៅក្នុងគេហទំព័រ Facebook របស់គាត់បានឲ្យដឹងថា បច្ចុប្បន្ន លោក Taylor កំពុងតែធ្វើការនៅក្រុមការងារមួយនៃគំរោង ការរចនាផ្ទះជាយក្រុង ដែលគំរោងនេះត្រូវបានគេធ្វើឡើងដើម្បីថែរក្សា ការពារទីជំរករបស់ជីវិតនៅក្នុងទឹក។

លោក Taylor បានចាប់ផ្តើមជីវិត របស់គាត់ជាវិចិត្រករ ខាងផ្នែកបរិស្ថាននៅក្នុង Grenada ឆ្នាំ ២០០៦។ នៅក្នុងគំរោងនេះផងដែរ គាត់បានពន្លិចរូប ចម្លាក់ចំនួន ៦៥រូប ទៅក្រោមបាតសមុទ្រ នៃឈូងសមុទ្រ Moilinere ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីការចូលរូមថែរក្សាពពួកផ្កាថ្ម របស់ពិភពលោក ។ ការងាររបស់គាត់នេះ បានធ្វើឲ្យមនុស្សម្នាជាច្រើនមានការចាប់អារម្មណ៍ ហើយបានធ្វើឲ្យសារមន្ទីរក្រោមទឹកដ៏ធំ របស់គាត់មានការីកចំរើនយ៉ាងខ្លាំង ដោយក្រោយមក រូបចំលាក់ក្រោមទឹករបស់គាត់ បានកើនឡើយរហូតដល់ ៥០០រូបហើយ ។

Most Popular

To Top