វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) លោកស្រី Madam Pang បានងាកក្បាល នៅពេលលោកស្រី ទៅដល់ប្រទេសវៀតណាម ដោយស្លៀក សម្លៀកបំពាក់ អ្នករចនាម៉ូដជាមួយនឹងកាបូប Hermes និងនាឡិកា តម្លៃជាង ៣៤០,០០០ ដុល្លារអាមេរិក។
ការចុះចតនៅអាកាស យានដ្ឋាន អន្តរជាតិ Noi Bai នៅម៉ោង ១១:៥០ ព្រឹកនៅថ្ងៃព្រហស្បតិ៍ លោកស្រី Madam Pang បានពាក់នាឡិកា Richard Mille ដែលមានតម្លៃ ៣៤០,០០០ ដុល្លារអាមេរិក កាន់កាបូបដៃ Hermes ដែលមានតម្លៃ ប្រហែល ១៦,៥០០ ដុល្លារ ហើយនឹងពាក់អាវខាងក្រៅ Hermes ពណ៌ត្នោតតម្លៃប្រហែល ៧,០០០ ដុល្លារ។
គោលបំណងនៃដំណើរទស្សនកិច្ច របស់លោកស្រី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យកីឡាបាល់ទាត់ នារីរវាងវៀតណាម និងថៃ អបអរសាទរខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូត រវាងប្រទេសទាំង២ ហើយម៉ោង ៣រសៀល លោកស្រីបានចូលរួមការប្រកួតមិត្តភាពរវាងក្រុមនារី U17 វៀតណាម និងថៃនៅទីក្រុងហាណូយ។
លោកស្រី Nualphan Lamsam ត្រូវបានគេស្គាល់ជាទូទៅថា លោកស្រី Madam Pang មកពីគ្រួសារ Lamsam ដែលជារាជវង្សជំនួញដ៏មានបំផុត និងមានឥទ្ធិពលបំផុត មួយរបស់ប្រទេសថៃ។
យោងតាមទស្សនាវដ្តី Forbes បានចេញផ្សាយថា ទ្រព្យសម្បត្តិសរុបរបស់គ្រួសារ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៨៩០ លានដុល្លារ។ លោកស្រី Madam Pang បានទទួលសញ្ញាបត្រផ្នែកគ្រប់គ្រង ពាណិជ្ជកម្មពីសាកលវិទ្យាល័យ Chulalongkorn ហើយក្រោយមកបានបញ្ចប់ថ្នាក់ អនុបណ្ឌិតនៅបរទេស ។ បច្ចុប្បន្ន លោកស្រីមានតួនាទីជាប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Muang Thai Insurance Group ជាក្រុមហ៊ុនធានារ៉ាប់រង ឈានមុខ គេមួយរបស់ប្រទេស ។ លោកស្រីក៏ជាសហម្ចាស់ក្រុមហ៊ុន Meister Technik ចែកចាយម៉ាក Audi នៅប្រទេសថៃផងដែរ។
លោកស្រី Madam Pang ដែលជាអ្នកដើរម៉ូតក្នុង ឧស្សាហកម្មម៉ូដ បានជួយណែនាំម៉ាកល្បីៗ លំដាប់ពិភពលោក ទៅកាន់ទីផ្សារប្រទេសថៃ។ តាមរយៈក្រុមហ៊ុនរបស់នាង Wanmani និង San Honor លោកស្រីបាននាំយកស្លាកដូចជា Hermès, Emporio Armani, Tod’s, Rodo, Chloé, Christofle និង Blumarine ខិតទៅជិតអ្នកប្រើប្រាស់ថៃ៕
