ព្រឹត្តិការណ៍

មកដឹងពីលក្ខណៈពិសេស របស់ នាវាចម្បាំងរុស្ស៊ី ៣គ្រឿង ទើបចូលសំចត នៅកំពង់ផែព្រះសីហនុ

ព្រះសីហនុ៖ នៅវេលាម៉ោង ០៩:០០ ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាវាចម្បាំង ចំនួន៣គ្រឿងរបស់កងទ័ពជើងទឹក រុស្ស៊ី បានចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ ដឹកនាំដោយលោក វរនាវីឯក Aleksei Antsiferov នាយសេនាធិការ នៃផ្នែកនាវាលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិក នាវាទាំងនេះនឹងស្នាក់នៅកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។

កងនាវារុស្ស៊ីនេះមាននាវិកសរុប ២៦២នាក់ និងរួមបញ្ចូលនាវាចម្បាំងទំនើប៣គ្រឿង ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងសមត្ថភាពខ្ពស់៖

១. នាវា REZKIY (លេខ ៣៤៣)

  • ទម្ងន់ផ្ទុក៖ ២,២៥០ តោន
  • បណ្តោយ៖ ១០៤.៥ ម៉ែត្រ
  • ទទឹង៖ ១៣ ម៉ែត្រ
  • ជម្រៅទឹក៖ ៧.៩៥ ម៉ែត្រ
  • នាវិក៖ ១០០ នាក់
  • មេបញ្ជាការ៖ លោក វរនាវីឯក Evgenii Kova Lev

នាវានេះជានាវាចម្បាំងទំនើបដែលរចនាឡើងសម្រាប់ប្រតិបត្តិការលើផ្ទៃទឹកដ៏ស្មុគស្មាញ។

២. នាវា HERO (លេខ ៣៣៩)

  • ទម្ងន់ផ្ទុក៖ ២,២៥០ តោន
  • បណ្តោយ៖ ១០៤.៥ ម៉ែត្រ
  • ទទឹង៖ ១៣ ម៉ែត្រ
  • ជម្រៅទឹក៖ ៧.៩៥ ម៉ែត្រ
  • នាវិក៖ ១០០ នាក់
  • មេបញ្ជាការ៖ លោក វរនាវីឯក Dmitrii Gunko

នាវា HERO ត្រូវបានគេស្គាល់ ដោយសមត្ថភាពរហ័ស និងប្រសិទ្ធភាពខ្ពស់ក្នុងបេសកកម្មសមុទ្រ។

៣. នាវា PECHENGA

  • ទម្ងន់ផ្ទុក៖ ១២,៨៩១ តោន
  • បណ្តោយ៖ ១៣០ ម៉ែត្រ
  • ទទឹង៖ ២០ ម៉ែត្រ
  • ជម្រៅទឹក៖ ៧.២ ម៉ែត្រ
  • នាវិក៖ ៦២ នាក់
  • មេបញ្ជាការ៖ លោក Gonchar Aleksandr

នាវា PECHENGA ជានាវាគាំទ្រដ៏ធំសម្បើម ដែលផ្តល់ការគាំទ្រភស្តុភារ និងប្រេងឥន្ធនៈសម្រាប់កងនាវា។

Most Popular

To Top