ព្រឹត្តិការណ៍

ក្នុងឱកាសខួប ៣០ ឆ្នាំ ណាហ្គាវើលដ៍បន្តផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀង​ ដែលជាព្រះរាជនិពន្ធ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ ៖ ណាហ្គាវើលដ៍ មានមោទនភាពផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀង ដែលជាព្រះរាជនិពន្ធ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ជាផ្នែកមួយនៃការអបអរគម្រប់ខួប ៣០ ឆ្នាំ របស់ខ្លួនពេញមួយខែឧសភា ។ ការប្រគំតន្ត្រី និងចម្រៀងពិសេសនេះ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ ដើម្បីរំឭកដល់កេរដំណែល របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងត្រូវបានធ្វើឡើងនៅសាលមហោស្រព NABA ដែលមាន ២០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ។

ទស្សនាដោយសេរី “ការប្រគំតន្ត្រី និងបទចម្រៀង” និងសាទរដល់កេរដំណែល ចម្រៀងដែលជាព្រះរាជនិពន្ធ របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

ព្រឹត្តិការណ៍រយៈពេល ១ ម៉ោង ៣០ នាទីនេះ នឹងត្រូវធ្វើឡើងនៅ ២ ថ្ងៃ គឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្រាប់អ្នកដែលមានសំបុត្រអញ្ជើញ ខណៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គឺសម្រាប់សាធារណជន ទូទៅទស្សនាដោយសេរីនៅវេលាម៉ោង ៥ ល្ងាច។ សាធារណជនតម្រូវ ឱ្យមានសំបុត្រ ដើម្បីចូលទស្សនានៅថ្ងៃទី១៧ ខែឧសភា ហើយសំបុត្រឥតគិតថ្លៃ នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជរណាហ្គាវើលដ៍ រីវ៉តកន្លែងទទួលភ្ញៀវ សណ្ឋាគារណាហ្គាវើលដ៍ទី២ ។
បានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការគាំទ្រពីតន្ត្រីករជប៉ុនលោក ស៊ិនិឈិ មិណាមិ វង់តន្ត្រីយុវជនអង្គរត្រូវបានដឹកនាំដោយនាយក លោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុមភ្លេង លោក រ៉ម ដារ៉ាវង្ស ។ ជាមួយអ្នកសិល្បៈប្រមាណ ៧០ នាក់ វង់តន្ត្រីយុវជនអង្គរ ត្រូវបានទទួលស្គាល់ស្នាដៃ ចំពោះការសម្តែងដ៏អស្ចារ្យ និង ការប្តេជ្ញាចិត្តដ៏មោះមុត របស់ពួកគេដើម្បីជួយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ តាមរយៈការផ្តល់ការប្រគំតន្ត្រី នៅប្រទេសកម្ពុជា អាស៊ីអាគ្នេយ៍ និងជប៉ុន។
ដោយរួមបញ្ចូលគ្នា នៃតន្ត្រីអូខេស្ត្រាជាមួយចង្វាក់ភ្លេងប្រពៃណីខ្មែរ វង់តន្ត្រីយុវជនអង្គរនឹងនាំអារម្មណ៍ ទស្សនិកជនកម្សាន្តជាមួយបទចម្រៀង ដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ រួមមាន បទ “រាត្រីភ្នំពេញ” ដែលពណ៌នាអំពីរាជធានីភ្នំពេញ បទ “ភ្នំគូលែន” ដែលលើកសរសើរពីទេសភាពដ៏ស្រស់ស្អាតនៃភ្នំពេញគូលែន បទ “សំពៅមាស” ដែលជាចម្រៀងបែបកំណាព្យស្នេហា និងបទចម្រៀងជាច្រើនទៀត ។

រីករាយទស្សនាការប្រគំតន្ត្រីបែប អូខេស្ត្រារបស់វង់តន្ត្រីយុវជនអង្គរ ដែលមានបទចម្រៀង ដែលជាព្រះរាជនិពន្ធ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

អ្នកស្រឡាញ់វប្បធម៌ អ្នកចូលចិត្តតន្ត្រី គ្រួសារ និងអ្នកដែលចង់សាទរដល់កេរដំណែលរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ សូមអញ្ជើញទៅទស្សនាការប្រគំតន្ត្រី និងចម្រៀងដ៏ពិសេសនេះ ដើម្បីកេរដំណែលតន្ត្រីរបស់ខ្មែរ ឱ្យបានគ្រប់ៗគ្នា។
ការសម្តែងនេះ គឺជាការសម្តែងលើកទី២ ក្នុងចំណោមការសម្តែងធំៗចំនួន ៤ នៅសាលមហោស្រពដែលណាហ្គាវើលដ៍ រៀបចំឡើងដើម្បីអបអរខួប ៣០ របស់ខ្លួនពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។ អ្វីដែលពិសេសនោះផងនោះ សម្រាប់ពុកមែបងប្អូន ដែលចូលរួមទស្សនា នឹងទទួលបានការបញ្ចុះ តម្លៃ ២០% សម្រាប់ការពិសាប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយបង្ហាញសំបុត្រ ទស្សនាការសម្តែងតែប៉ុណ្ណោះ ។

ពុកម៉ែបងប្អូន ដែលមានសំបុត្រទស្សនាការប្រគំតន្ត្រី នឹងទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការពិសាប៊ុហ្វេ ពេលល្ងាចបែបខ្មែរ នៅភោជនីយដ្ឋាន 2Pangea

សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិន និងការសម្តែងសិល្បៈ ក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានបណ្តាញសង្គម របស់ណាហ្គាវើលដ៍ជាមួយនឹងពាក្យ #NagaWorld30 ៕

Most Popular

To Top