ប្លែកៗ

រកឃើញមឈូសបុព្វបុរសអេហ្ស៊ីប ធ្វើអំពីឈើប្រណីត ចំនួន៣០មឈូស

អេហ្ស៊ីប៖ គេហទំព័រ Skynews បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ថា រកឃើញក្តារ មឈូសធ្វើអំពីឈើប្រណីត ចំនួន៣០ក្តារមឈូស នៅក្នុងប្រទេសអេហ្ស៊ីប ដែលគេអះអាងថា ជាក្តារមឈូស របស់បុព្វបុរស ។

ព័ត៌មានលម្អិតអំពីមឈូសឈើបុរាណ ចំនួន៣០ ត្រូវបានគេរកឃើញ កាលពីពេលថ្មីៗនេះ នៅក្នុងទីក្រុង Luxor ប្រទេសអេហ្ស៊ីប ត្រូវបានលាតត្រដាង ដោយអាជ្ញាធរបុរាណនៃប្រទេសនេះ ។

ក្តារមឈូស គឺសម្រាប់បុរសស្ត្រី និងកុមារពីរាជវង្សទី២២ មុនគ្រឹស្ថសករាជ៩៤៥៧១៥ ហើយត្រូវបានបូជា ដោយក្រុមអាចារ្យដែលបានប្រមូល និងលាក់ទុកព្រោះខ្លាចគេលួច ។
អគ្គលេខាធិការឧត្តមក្រុមប្រឹក្សា នៃវត្ថុបុរាណបាននិយាយថា មឈូស ដែលមានសិលាចារឹក និងផ្ទាំងគំនូរត្រូវបានគេរកឃើញនៅតំបន់ Asasif Necropolis នៅមាត់ទន្លេភាគខាងលិច នៃទន្លេនីល នៅក្បែរទីក្រុង Luxor ។

គេបានរកឃើញថា មឈូសទាំងនោះមាន២ជាន់ ដោយមានកំពូលនៅពីលើ ហើយមួយជាន់ទៀត ដែលនៅខាងក្រោម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top