សំណង់អគារខ្ពស់ៗកម្ពស់ស្កឹមស្កៃរាប់រយម៉ែត្រ កើតឡើងតាំងពីចុងសតវត្សទី១៩ រហូតដល់បច្ចុប្បន្ន សាយភាយចាប់ពីដែនដីលោកខាងលិច រហូតដល់ប្រទេសដែនដីអាស៊ី និងទូទាំងពិភពលោក។ សព្វថ្ងៃនេះ ប្រទេសចិនតែមួយទេ មានអគារខ្ពស់ៗចំនួន ៥ ដែលជាប់ក្នុងអគារខ្ពស់ជាងគេទាំង ១០។
អគារទាំង ៥នោះមានដូចជា៖
អគារសៀងហៃ (Shanghai Tower)៖ ស្ថិតនៅទីក្រុងសៀងហៃ មានកម្ពស់ ១២៦ជាន់ និងប្រវែង ៦៣២ម៉ែត្រ (ជាប់លេខ ២)។

មជ្ឈមណ្ឌលហិរញ្ញវត្ថុភីងអាន (Ping An Finace Center)៖ ស្ថិតនៅទីក្រុងហ្សិនជិន (Shenzhen) មានកម្ពស់ ១១៥ជាន់ និងប្រវែង ៥៩៩.១ម៉ែត្រ (ជាប់លេខ ៤)។

មជ្ឈមណ្ឌលហិរញ្ញវត្ថុហ្គ័ងចូវ CTF (Guangzhou CTF Finance Centre)៖ ស្ថិតនៅទីក្រុងហ្គ័ងចូវ មានកម្ពស់ ១១២ជាន់ និងប្រវែង ៥៣០ម៉ែត្រ (ជាប់លេខ ៧)។
/5b6d48c77f1aa_1533888660_medium.jpg)
មជ្ឈមណ្ឌលហិរញ្ញវត្ថុធានជីន CTF (Tianjin CTF Finance Centre)៖ ស្ថិតនៅទីក្រុងធានជីន មានកម្ពស់ ៩៦ជាន់ និងប្រវែង ៥៣០ម៉ែត្រ (ជាប់លេខ ៨)។

អគារ CITIC៖ ស្ថិតក្នុងរដ្ឋធានីប៉េកាំង មានកម្ពស់ ១០៩ជាន់ និងប្រវែង ៥២៧.៧ម៉ែត្រ (ជាប់លេខ ៩)៕
/5daeff05d151c_1571749620_medium.jpg)
ប្រភព៖sabay.com.kh
