បរទេស:CNNចេញផ្សាយ នៅថ្ងៃអង្គារទី២២ខែតុលានេះ បានឲ្យដឹងថា គុជដែលត្រូវ បានគេស្គាល់ថាមានចំណាស់ ជាងគេបំផុត នៅលើពិភពលោក គ្រោង នឹងដាក់តាំង បង្ហាញនៅឯ Louvreទីក្រុងអាប៊ូដាប៊ីក្នុងខែនេះ ជាលើកដំបូង បង្ហាញដល់ សាធារណជនគិតចាប់តាំង ពីរកឃើញ ដំបូង។គុជខ្យងនេះត្រូវបានគេដឹង ដែរថា មានអាយុ ៨០០០ ឆ្នាំ
មកហើយ។
គុជត្រូវបានគេរកឃើញដំបូងនៅទី តាំងបុរាណវិទ្យាមួយនៅលើកោះ Marawah នៃឆ្នេរសមុទ្រអាប៊ូដាប៊ី នេះបើយោងតាមនាយកដ្ឋាន វប្បធម៌និងទេសចរណ៍ ហៅកាត់ថា DCT។ អ្នកជំនាញខាងបុរាណវិទ្យា បានរកឃើញវា នៅក្នុងបន្ទប់នៃ រចនាសម្ព័ន្ធបុរាណ មួយដែលពួកគេកំពុង ជីកកកាយ។
ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយ DCTតាមរយៈវីដេអូដែលបានបង្ហោះចូល ក្នុងគណនី Twitter ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។ គុជខ្យងត្រូវបានក្រុមអ្នកជំនាញ ធ្វើការវាស់វែងដោយឧបករណ៍ វិទ្យុសកម្មដើម្បីកំណត់ថា វាបានបង្កើតឡើងចន្លោះពី ៥៨០០ទៅ៥៦០០មុនគ្រិស្តសករាមកម្ល៉េះ គឺប្រមាណជា៨០០០ឆ្នាំធ្វើឱ្យវាក្លាយជា គុជចំណាស់ជាងគេបំផុតដែលមិនធ្លាប់មាន៕ប្រែសម្រួល:ស៊ុនលី