ប្លែកៗ

ការសិក្សាបង្ហាញថា សត្វល្មូននៅសម័យ បុរេប្រវត្តិវិវឌ្ឍន៍ ប្រព័ន្ធត្រជាក់ផ្សេងៗគ្នាដើម្បីចៀស វាងទទួលរងនូវជំងឺដាច់ សរសៃឈាមខួរក្បាល

ការសិក្សាមួយបានរកឃើញថា ដាយណូស័រយក្សប្រហែល ជាមានប្រព័ន្ធរក្សាភាពត្រជាក់ សត្វដូចសត្វឆ្កែ ដោយសារដាយណូស័រយក្សនេះ បានវិវត្តយន្តការផ្សេងៗ គ្នាដើម្បីចៀសវាងការឡើងកម្តៅ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

វិធីសាស្រ្តក្នុងការធ្វើឲ្យត្រជា ក់ដោយដាយណូស័រនឹងខុសគ្នា ពីវិធីដោយបងប្អូនជីដូនមួយ តូចរបស់ពួកគេ។ ដូចសត្វដំរី និងថនិកសត្វធំៗដទៃទៀត គឺជាសត្វល្មូនដ៏មហិមានឹងងាយ រងគ្រោះណាស់ដោយ សារអាកាសធាតុក្តៅ។

ដោយប្រើបច្ចេកទេសធ្វើរូបភាព 3D ពិសេសអ្នកស្រាវជ្រាវបានកំណត់កម្ដៅតំបន់ ជាច្រើនដែលនឹងធ្វើឲ្យខួរក្បាល ដាយណូស័រយក្សត្រជាក់។ អ្នកនិពន្ធ និងជាអ្នកជំនាញខាងកាយវិការលោក Ruger Porter នៃមហាវិទ្យាល័យវេជ្ជសាស្ត្រនៃ សាកលវិទ្យាល័យអូហៃអូបាន និយាយថា ខួរក្បាល និងវិញ្ញាណរបស់ភ្នែក គឺងាយនឹងសីតុណ្ហភាព។

លោកលោក Ruger Porter បានបន្តថា សត្វសព្វថ្ងៃច្រើនតែមានវិធីសាស្រ្តកម្ដៅ ដើម្បីការពារជាលិកាទាំងនេះ ដោយបិទឈាមក្តៅ និងត្រជាក់ដែលចរាចរតាម បណ្តាញសរសៃឈាមផ្សេងៗគ្នា។ យើងចង់ដឹងថា តើដាយណូស័រកំពុងធ្វើដូចគ្នាដែរឬអត់៕ ដោយ៖លី ភីលីព

Most Popular

To Top