ប្លែកៗ

កូរ៉េខាងជើង ទុកពេលឲ្យអាមេរិក រហូតដល់ចុងឆ្នាំ ដើម្បីមើលពីសកម្មភាព ឆ្លាតវៃរបស់ក្រុងវ៉ាស៊ីនតោន

សេអ៊ូល៖ អតីតប្រេសិតនុយក្លេអ៊ែរ កំពូលរបស់កូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាលោកសង្ឃឹមថា នឹងឃើញសហរដ្ឋអាមេរិក ធ្វើសកម្មភាព ប្រកបដោយភាព វាងវៃរហូតដល់ដំណាច់ឆ្នាំនេះ ដែលទំនងជាសំដៅដល់ ពេលវេលាកំណត់ ដែលទីក្រុងព្យុងយ៉ាង បានកំណត់សម្រាប់ទីក្រុងវ៉ាស៊ីនតោន ឲ្យស្នើសុំនូវសំណើថ្មីមួយ នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ របស់ពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយលោក Kim Kye-gwan ទីប្រឹក្សាក្រសួងការបរទេស ក៏បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងពិសេសរវាង មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងបង្កើត“ កម្លាំងជំរុញ” មួយដើម្បីលុបចោលបញ្ហា ប្រឈមរវាងប្រទេសទាំងពីរ។

លោកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ របស់ទីភ្នាក់ងារព័ត៌មានកណ្តាល កូរ៉េជាភាសាអង់គ្លេសថា “នៅពេលដែលខ្ញុំបានជួប ប្រធានគណៈកម្មការកិច្ចការរដ្ឋ (គីម ជុងអ៊ុន) ហើយបានរាយការណ៍ទៅលោក អំពីបញ្ហា ដែលមិនទាន់ កើតឡើងក្នុងកិច្ចការខាងក្រៅរួម ទាំងបញ្ហាទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ប៉ុន្មានថ្ងៃមុននេះ រវាងលោក និងប្រធានាធិបតី ត្រាំ គឺពិសេស” ៕ដោយ ឈូក បូរ៉ា

Most Popular

To Top