ក្រូអាស៊ី៖អ្នកបុរាណវិទូនៅប្រទេសក្រូអាស៊ីបានរកឃើញសាកសពដែលជាហ្វូស៊ីលត្រូវបានរក្សាទុកយ៉ាងល្អឥតខ្ចោះនៃរទេះសេះសម័យរ៉ូម៉ាំងដោយកប់ជាមួយនឹងសេះ២ក្បាលកាលពី ១.៧០០ ឆ្នាំមុនដែលជាផ្នែកមួយនៃពិធីបញ្ចុះសពសម្រាប់គ្រួសារអ្នកមាននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អ្នកបុរាណវិទូបាននិយាយថា កន្លែងបញ្ចុះសពដ៏ធំមួយសម្រាប់ក្រុមគ្រួសារដែលមានទ្រព្យសម្បត្ដិច្រើនបំផុតត្រូវបានគេរកឃើញក្នុងនោះមានរទេះសេះដោយមើលទៅដូចមានសេះក្បាលត្រូវបានទុកចោល។ អ្នកបុរាណវិទ្យាមកពីសារមន្ទីរ City Museum Vinkovci និងវិទ្យាស្ថានបុរាណវិទ្យាមកពីហ្សាហ្គីបានរកឃើញរទេះសេះរ៉ូម៉ាំងនៅលើកង់២ (ត្រូវបានគេស្គាល់នៅឡាតាំងថា Cisium ) ជា មួយនឹងសេះនៅទីតាំង Jankovacka Dubrava ជិតភូមិ Stari Jankovci ជិតទីក្រុង Vinkovci ភាគខាងកើតប្រទេសក្រូអាស៊ី។

ការរកឃើញនេះត្រូវបានគេជឿជាក់ថា ជាផ្នែកមួយនៃវិធីដែលអ្នកមានទ្រព្យសម្បត្ដិខ្លាំង ពេលខ្លះត្រូវបានគេបញ្ចុះរួមជាមួយសេះរបស់ពួកគេ។ លោក Boris Kratofil បានពន្យល់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នេះជាទំនៀមទម្លាប់នៃការបញ្ចុះនៅក្រោម Tumuli (ការបញ្ចុះសពបុរាណ) គឺជាពិធីបញ្ចុះសពដ៏ពិសេសមួយនៅសម័យរ៉ូម៉ាំងនៅខាងត្បូងនៃអាង Pannoinan ។

លោកបាននិយាយថា ទំនៀមទម្លាប់មានទំនាក់ទំនងជាមួយគ្រួសារអ្នកមានដែលមានមុខនាទីសំខាន់ក្នុងជីវិតរដ្ឋបាលសង្គម និងសេដ្ឋកិច្ចរបស់ខេត្តផាន់ណូន។ ការរកឃើញនេះត្រូវបានគេប៉ាន់ស្មានថា មានតាំងពីសតវត្សរ៍ទី ៣ នៃគ.ស ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រកំពុងធ្វើការដើម្បីបញ្ជាក់ពីអាយុរបស់វា៕ដោយ៖លី ភីលីព
